កម្ពុជាមិនទាន់សិក្សា ប៉ុន្តែរ៉ែកម្រនៅស្ទឹងត្រែង ដូចទៅនឹងរ៉ែនៅប្រទេសអ៊ុយក្រែន ដែលអាមេរិកចង់បាន

នៅ​ព្រឹកថ្ងៃទី៩ ខែ​កក្កដា ឆ្នាំ ២០២៦ នេះ សម្តេច​ប្រធាន​ព្រឹទ្ធសភា បាន​​​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់​ដឹកនាំ​មន្ទីរ អង្គភាព​នានា ជុំវិញ​ខេត្ត​ស្ទឹងត្រែងចំនួន ៦១០ នាក់។

តាមដានជាមួយយើង៖ Million Times

ថ្លែង​ក្នុង​ឱកាស​នោះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា មិន​ទាន់​សិក្សា​ទេ ប៉ុន្តែ​រ៉ែ​កម្រ​មាន​នៅ​ស្ទឹងត្រែង ដែល​រ៉ែ​ទាំង​នោះ ដូច​នៅ​ប្រទេស​អ៊ុយក្រែន​ដែរ ដែល​អាមេរិក​ចង់​បាន និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។

គួរ​បញ្ជាក់​ថា រ៉ែ​កម្រ​នៅ​អ៊ុយក្រែន មាន​លីចូម ដែល​គេ​ស្គាល់​ថា “មាសស” ជារ៉ែ​ដ៏​សំខាន់​សម្រាប់​ផលិត​ថ្ម​រថយន្ត​អគ្គិសនី និង​ឧបករណ៍​ផ្ទុក​ថាមពល​បៃតង, រ៉ែ​ទី​តានីញ៉ូម ជា​លោហៈធាតុ​ដែល​មាន​ទម្ងន់​ស្រាល ប៉ុន្តែ​រឹងមាំ​ខ្លាំង និង​ធន់​នឹង​កម្ដៅ​ខ្ពស់។

រ៉ែ​វា​ជា​វត្ថុធាតុ​ដើម​មិន​អាច​ខ្វះ​បាន​​ក្នុង​ឧស្សាហកម្ម​យោធា និងអាកាសចរណ៍ ដូច​ជា​ការ​ផលិត​យន្តហោះ​ចម្បាំង គ្រាប់រំសេវ និង​យាន​អវកាស៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត និង Samdech Hun Sen of Cambodia