ស្រីណៃ ជះលុយ ២០ ម៉ឺនដុល្លារ ទិញកាបូប Hermès ជាច្រើនម៉ូដ

អ្នក​ជំនួញ​អនឡាញ​ម្ចាស់​ប្រេន Mojo បាន​បង្ហាញ​ពី​កាបូប​ម៉ាក​ល្បី​មាន​តម្លៃ​ថ្លៃ​ដែល​មាន​លុយ​ក៏​ពិបាក​រក​ទិញ​បាន Hermès ជាច្រើន​ម៉ូដ ចូល​ផ្ទះ​មុន​សម្រាល​កូន​ស្រី​ទី​២ ហើយ​ទើប​បាន​បើក​បង្ហាញ​ក្រោយ​សម្រាល​កូន​រួច។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​លោកស្រី ចម្រើន ផាន់ណៃ បាន​បើក​បង្ហាញ​កាបូប​ថ្មី​នៃ​ប្រេន Hermès ដែល​ជា​កាបូប​ដែល​នារី​ៗ​ជាច្រើន​លើ​លោក​ចង់​បាន ហើយ​ក្នុង​នោះ​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ Mojo ក៏​តែងតែ​ប្រាថ្នា​ចង់​បាន​គ្រប់ Collection នៃ​ប្រេន Hermès។

មិន​ចង់​រំលង​បាន​ឡើយ បើ​ទោះ​ជា​ត្រៀម​នឹង​សម្រាល​ហើយ​ក៏​ដោយ ក៏​លោកស្រី ស្រីណៃ ដាក់​ការ​កុម្ម៉ង់​ប្រេន​កាបូប​របស់​បារាំង​មួយ​នោះ​ចំនួន ៥។ លោកស្រី​គឺជា​អ្នក​គាំទ្រ​កាបូប Hermès តាំងពី​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ម្ល៉េះ។

គ្រាន់តែ​កាបូប Hermès ៥ គ្រឿង​ពីហាងតែមួយនោះ ស្រីណៃ បាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹក​រហូត​ទៅ​ដល់ ២០ ម៉ឺន​ដុល្លារ ដើម្បី​បាន​គ្រប់គ្រង​កាបូប​ទាំង ៥ ក្នុង​នោះ​រួម​មាន Hermès Mimosa Matte Alligator Mini Kelly II 20 Gold Hardware តម្លៃ ៨ ម៉ឺន​ដុល្លារ និងHermès Craie And Etoupe HSS Epsom Sellier Kelly 25cm តម្លៃ​ជិត ៤ ម៉ឺន​ដុល្លារ​ជាដើម។

គួរ​បញ្ជាក់​ថា ម្ចាស់​ប្រេន Mojo ខិតខំក្នុង​ជំនួញ​ខ្លាំងណាស់ ខំតាំងពីបាតដៃទទេ រហូត​មាន​អ្វី​គ្រប់​យ៉ាង ហើយ​ក៏​មាន​​និយម​ប្រើ​សម្ភារ​មាន​តម្លៃ​ដែល​ជា​របស់​ប្រេន​កម្រ និង​ជា​ស្រ្តី​គំរូ​ដល់​នារី​ដទៃ មាន​ទាំង​សមត្ថភាព និង​ត្រូវ​បាន​ស្វាមី​ស្រលាញ់​ថ្នាក់ថ្នម ចង់​បាន​អ្វី បាន​ភ្លាម៕

អត្ថបទ៖ ឆដា, រូបភាព៖ Chamroeun Phannay