ក្នុងនាមជាម្ដាយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាថ្ងៃចូលរួមអបអរសាទរកូនស្រីទី៣ គិត ស៊ូណាវីន បញ្ចប់ការសិក្សានៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា មានទឹកមុខញញឹមជាប់ជានិច្ច និងបង្ហាញកាន់តែច្បាស់ថាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពចំពោះកូនស្រីបណ្ដូលចិត្តខ្លាំងកម្រិតណា។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត ដើម្បីទៅចូលរួមកម្មវិធីថ្ងៃពិសេសរបស់កូនស្រី។ ដោយ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានជ្រើសឈុតអាវធំ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប Dior ពណ៌ប្រផេះ សមជាមួយឋានៈ និងរូបសម្រស់។
ក្រៅពីឈុត Dior ពណ៌ប្រផេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានកាន់កាបូបដៃ Hermès Gris Perle ដែលមានតម្លៃចាប់ពី ៤ ទៅ ៦៣ ៨០០ ដុល្លារ។ បន្ថែមដោយក្រវិលពេជ្រនៃប្រេន Cartier តម្លៃរាប់ម៉ឺនដុល្លារ។
គួរបញ្ជាក់ថា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន និងស្វាមីគឺអ្នកឧកញ៉ា គិត ម៉េង បាននាំក្រុមគ្រួសារទៅអបអរកូនស្រីពៅ គិត ស៊ូណាវីន ទាំងអស់គ្នា ហើយម្នាក់ៗពិតជារំភើបចិត្តនឹងការសម្រេចបានគោលដៅថ្នាក់វិទ្យាល័យរបស់យុវតី ណាវីន៕



អត្ថបទ៖ឆដា, រូបភាព៖ Neak Oknha Kith Meng




