កញ្ញា គិត ស៊ូណាវីន ដែលជាកូនស្រីទី ៣ របស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យហើយ នៅសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់រ៉ូយ៉ាល់ គ្រុប របស់ឪពុកផ្ទាល់តែម្ដង។

នាថ្ងៃបញ្ចប់ការសិក្សារបស់កូនស្រីបណ្ដូលចិត្ត អ្នកឧកញ៉ា គិត ម៉េង និងគ្រួសារទាំងមូល បានទៅផ្ដល់កម្លាំងចិត្ត និងបង្ហាញការគាំទ្រដែលយុវតីរូបនេះសម្រេចបាននូវជំហានថ្មីក្នុងជីវិត។ ការអបអរសាទរការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យរបស់ ស៊ូណាវីន ធ្វើឲ្យគ្រួសារសេដ្ឋីនៃរ៉ូយាល់ គ្រុប សប្បាយរីករាយមែនទែន។
ក្នុងនោះមានទាំងសមាជិកគ្រួសារទាំងអស់បានរៀបចំតុបតែងខ្លួនយ៉ាងសមសួនក្នុងនាម ចំណែកសាមីខ្លួនក៏អស្ចារ្យក្នុងទឹកមុខស្រស់ថ្លា និងសក្ដិសមជាយុវតីសម័យថ្មីក្នុងត្រកូលសេដ្ឋីប្រចាំស្រុកខ្មែរ។


គិត ស៊ូណាវីន ក៏ជាម្ចាស់សម្រង់សម្ដី “អ្នកពុំចាំបាច់ត្រូវការដឹងច្បាស់ពីអនាគតរបស់អ្នកនឹងទៅជាយ៉ាងណានោះទេ។ អ្នកគ្រាន់តែចាប់ផ្ដើមបោះជំហានទៅមុខ ហើយការបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ គឺជាជំហានដំបូងរបស់អ្នកទៅកាន់ឱកាស និងបទពិសោធថ្មីៗ”៕






អត្ថបទ៖ ឆដា, រូបភាព៖ Neak Oknha Kith Meng




