លោកស្រី សុភា បុត្រឈរ ចូលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា

បន្ទាប់ពី​ទទួល​បាន​ការ​តែងតាំង​ឧកញ៉ា កាលពី​ពេល​កន្លង​ទៅ លោកស្រី ណូ សុភា កាន់តែ​​​បន្ត​ខិតខំ​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ដដែល។

តាមដានជាមួយយើង៖ Million Times

មិន​តែ​ប៉ុណ្ណោះ​ឧកញ៉ា ណូ សុភា (សុភា បុត្រឈរ ) អគ្គ​នាយិកា​ក្រុមហ៊ុន AG Bottcher ចូល​រួម​ជា «សមាជិក​ទ្រទ្រង់» នៃ​សមាគម​ឧកញ៉ា​កម្ពុជា​ថែម​ទៀត​ផង។ នេះ​បើ​តាម​ការ​ប្រកាស​ពី​សមាគម​ឧកញ៉ា​កម្ពុជា នៅថ្ងៃ ៨ ខែ​មិថុនា ឆ្នាំ ២០២៦ នេះ។

មុន​ឆ្នាំ ២០២៥ លោកស្រី សុភា បុត្រឈរ ជា​សប្បុរសជន​ដែល​តែងតែ​ជួយ​ដល់​ជន​ខ្វះខាត​នៅ​កម្ពុជា និង​ជុំវិញ​ពិភពលោក​ដោយ​មិន​បង្ហាញ​ឲ្យ​មហាជន​ដឹង​ឡើយ។ រហូត​មក​ឆ្នាំ ២០២៥ ពេល​ថៃ​ឈ្លានពាន​កម្ពុជា ភរិយា​សេដ្ឋី​អាល្លឺម៉ង់ Udo Böttcher បាន​ជួយ​ឧបត្ថម្ភ​ដល់​ស្ថាប័ន​រដ្ឋ,ឯកជន និង​តាម​អង្គការ​ល្បី​ឈ្មោះ​រាប់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ជន​ភៀសសឹក ទាហាន និង​កុមារ​តូច​ៗ​ជាច្រើន។

គួរ​បញ្ជាក់​ថា លោកស្រី ណូ សុភា ទទួល​បាន​គោរមងារ «ឧកញ៉ា» កាល​ពី​ថ្ងៃ ២៩ ខែ​មេសា ឆ្នាំ ២០២៦។ ឧកញ៉ា ណូ សុភា កើតនៅឆ្នាំ១៩៧៩ ក្នុង​ខេត្ត​កំពង់ធំ និង​បាន​ទៅ​រស់នៅ​អាល្លឺម៉ង់​អំឡុង​ឆ្នាំ ២០០០៕

Screenshot

អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher និងសមាគម​ឧកញ៉ា​កម្ពុជា