បន្ទាប់ពីមានការជជែកវែកញែកកម្មវិធីមង្គលការរវាង CEO បន្តវេនក្រុមហ៊ុន Khmer Beverages លោក អ៊ឹង វីរៈ ជាមួយកូនស្រីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅលើទឹកដីអឺរ៉ុប កាលពីសប្ដាហ៍មុន។

ក្រោយវីដេអូ និងរូបភាពនៃកម្មវិធីសិរីសួស្ដីនៃគ្រួសារសេដ្ឋី និងគ្រួសារមន្រ្តីផ្សារសាច់ផ្សារឈាម បែរជារងការរិះគន់ពីសំណាក់ជនអគតិមួយចំនួន។ ពេលនេះ អ្នកឧកញ៉ា លាង ម៉េង ដែលត្រូវជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងត្រូវជាឪពុកមារបស់ លោក អ៊ឹង វីរៈ ក្រោយពីត្រឡប់មកដល់ខ្មែរវិញ បានបកស្រាយពីការដែលក្មួយប្រុស រៀបចំកម្មវិធីមង្គលការនៅទឹកដីអឺរ៉ុប។
តាមរយៈវីដេអូខ្លីមួយ ដែលអ្នកឧកញ៉ា លាង ម៉េង បានទៅចូលរួមកម្មវិធីមួយកាលពីម្សិលមិញថ្ងៃ ៤ខែមិថុនា ឆ្នាំ ២០២៦ ដោយលើកឡើងពីហេតុផលដែល CEO បន្តវេនក្រុមហ៊ុន Khmer Beverages អ៊ឹង វីរៈ និងភរិយា ស៊ុន ស៊ីមុនី ត្រូវរៀបចំនៅអឺរ៉ុបបែបតូចមួយ បែបគ្រួសារតែប៉ុណ្ណោះ។ ការរៀបការនៅលើទឹកដីអឺរ៉ុបក៏ព្រោះតែកូនចៅទាំងអស់ បន្តការសិក្សានៅក្រៅប្រទេស ហើយមានពេលវេលាខ្លីក្នុងការជួបជុំគ្នា។



មុនរៀបការនៅអឺរ៉ុប លោក អ៊ឹង វីរៈ និងភរិយា ស៊ុន ស៊ីមុនី បានថតរូប Pre-Wedding នៅលើទឹកដីខ្មែរ នាអង្គរតូច អង្គរធំ។
សម្រាប់កម្មវិធីធំបែបប្រពៃណីខ្មែរ គឺមិនអាចចោលបានឡើយ គឺត្រូវរៀបចំនៅលើទឹកដីខ្មែរ នាខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខ។ អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់យ៉ាងច្បាស់ថា មង្គលការនៅស្រុកខ្មែរបែបប្រពៃណីនឹងមិនអាចខ្វះបានឡើយ៕






អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត




