មិនប្រាប់មិនដឹង! លោកស្រី លាង ធារ៉ា ថៅកែហាងគ្រឿងអលង្ការរូបនេះវ័យជិត៤០ ​ឆ្នាំសោះ

ម្ចាស់​ក្រុមហ៊ុន Theara Leang Co.,Ltd លោកស្រី លាង ធារ៉ា ហាក់​គ្មាន​ការ​ប្រែប្រួល​អ្វី​បន្តិច​សោះ បើ​ទៅ​ជា​មាន​វ័យ​ជិត​៤០ ឆ្នាំ និង​ជា​អ្នក​ម្ដាយ​កូន​ប្រុស​ស្រី ៣ នាក់​ហើយ​ក្ដី។

តាមដានជាមួយយើង៖ Million Times

ដោយ​ឡែក​នា​ពេល​ថ្មី​ៗ​នេះ លោកស្រី ធារ៉ា បាន​បង្ហាញ​រូបភាព​ថ្មី ធ្វើឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ និង​អតិថិជន​នៃ​ហាង​ជាច្រើន​របស់​ភរិយា​ឧកញ៉ា ឌី ជោត ភ្ញាក់ផ្អើល​ថែម​ទៀត ជាមួយ​រូប​សម្រស់​ស្រស់​ស្អាត និង​រឹតតែ​ក្មេង។

ស្ថិត​ក្នុង​រ៉ូប​សាទីន​ពណ៌​ផ្ទៃមេឃ​របស់​ប្រេន Oía Studios ម្ចាស់​ប្រេន T&L ពិត​ជា​ស្រស់​ស្អាត ជាមួយ​ការ​តុបតែង​ខ្លួន​បែប​យុវវ័យ។ ទឹកមុខ​ស្រទន់ បូក​រួម​ជាមួយ​ការ​រៀបចំ​ខ្លួន​បែប​សាមញ្ញ តែ​សម្រស់​លោកស្រី​ចាំង​ឆ្វាច មិន​សម​នឹង​វ័យ​សោះ​ឡើយ។

លោកស្រី លាង ធារ៉ា តែង​តែ​ត្រូវ​បាន​គេ​កោតសរសើរ​ថា ទោះ​ស្ថិត​ក្នុង​សម្លៀកបំពាក់​បុរាណ​ប្រពៃណី និង​ឈុត​សម័យ​ឡើយ ថៅកែ​គ្រឿង​អលង្ការ​រូប​នេះ​ស្អាត​ខ្លាំង ហើយ​ក៏​ស្ត្រី​ម្នាក់​ពូកែ​លេង​ម៉ូដ​សម្លៀកបំពាក់​ផងដែរ។

គួរ​បញ្ជាក់​ថា លោកស្រី លាង ធារ៉ា មួយ​រយៈនេះ​ចូលចិត្ត​លេង​ម៉ូដ​សម្លៀកបំពាក់​ច្នៃ​ឡើង​ពី​កំណាត់​បែប​សាទីន រលោង​ស្ដើង​ៗ៕

អត្ថបទ៖ឆដា , រូបភាព៖ T&L Natural