ឧកញ៉ា លឹម លីណា ត្រូវបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជកម្ម នាទីក្រុងប៉ារីស និងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង

ឧកញ៉ា វេជ្ជបណ្ឌិត លឹម លីណា ត្រូវបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ពាណិជ្ជកម្ម «Choose France» ទីក្រុង​ប៉ារីស និង​បាន​ជួប​​ជជែក​ពិភាក្សា​ផ្ទាល់ ព្រម​ទាំង​ថត​រូប​ជាមួយ​​​ប្រធានាធិបតីបារាំង លោក ម៉ាក្រុង។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា លឹម លីណាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា គ្រុប (Canadia Group) សហគ្រិន និង​ជា​វេជ្ជបណ្ឌិត ត្រូវបានអញ្ជើញ​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសកល «Choose France» ដែល​បាន​ប្រារព្ធឡើងនៅវិមាន Versailles កាលពី​ថ្ងៃ​១ ខែ​មិថុនា ឆ្នាំ ២០២៦។ លោកស្រីត្រូវបានអមដំណើរដោយលោក Vincent Kou អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)។

នា​ឱកាស​នោះ​ដែរ ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា ក៏មានឱកាសជួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅ​វិមាន Élysée និង​ផ្លាស់ប្ដូរ​ទស្សនៈ​ជាមួយ​ថ្នាក់​ដឹកនាំ​អាជីវកម្ម និង​ស្ថាប័ន​អន្តរជាតិ។

កម្មវិធី «Choose France» ដែលបង្កើតឡើងដោយប្រធានាធិបតី Emmanuel Macron កាល​ពី​ឆ្នាំ ២០១៨ បាន​ប្រមូល​ផ្តុំ​វិនិយោគិនអន្តរជាតិឈានមុខ នាយកប្រតិបត្តិអាជីវកម្ម និងដឹកនាំធុរកិច្ច ដើម្បី​ពិភាក្សា​អំពី​ការ​វិនិយោគ នវានុវត្តន៍ និង​កិច្ចសហប្រតិបត្តិការសកល។

កម្មវិធី​ប្រចាំឆ្នាំនេះ​បានប្រមូលផ្តុំបុគ្គលសំខាន់ៗជាច្រើនពីសហគមន៍ធុរកិច្ចអន្តរជាតិ រួមមាន Xavier Niel ស្ថាបនិក Iliad; Chia Song Hwee នាយកប្រតិបត្តិ​ក្រុមហ៊ុន Temasek; និង Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank ដែល​បាន​ប្រកាស​ពីការវិនិយោគ ៧៥ ពាន់​លាន​អឺរ៉ូ​នៅ​ប្រទេស​បារាំង រួមជាមួយថ្នាក់ដឹកនាំមកពីក្រុមហ៊ុនដែលមានទីតាំងនៅច្រើនប្រទេស មូល​និធិវិនិយោគរបស់រដ្ឋ និងក្រុមហ៊ុនធំៗទូទាំងពិភពលោក៕

អត្ថបទ៖ឆដា, រូបភាព៖ អ៊ីនធឺណេត