នាថ្ងៃមង្គលការកូនប្រុសលោក ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ជា ជុតិម៉ា កាលពីពេលថ្មីៗនេះក៏មានវត្តមានអ្នកឧកញ៉ា លាង ម៉េង និងភរិយា គឺលោកស្រី គឹម ចាន់ណា ចូលរួមជាចាស់ទុំ ក្នុងនាមជាអ្នកដន្លងដែរ។

រយៈពេល ២ ថ្ងៃនៃកម្មវិធីអាពាហ៍ពិពាហ៍កូនប្រុសដន្លងនោះ លោកស្រី គឹម ចាន់ណា បានគ្រងឈុតសម្លៀកបំពាក់បុរាណដែលជាប្រពៃណីខ្មែរជាច្រើន ដោយផ្លាស់ប្ដូរទៅតាមពិធីនីមួយៗ។ សម្រាប់ពេលរាត្រី ភរិយាអ្នកឧកញ៉ា លាង ម៉េង បានជ្រើសរើសរ៉ូបបែបសម័យវិញម្ដង។
បើនិយាយពីការជ្រើសរើសឈុតរបស់ លោកស្រី គឹម ចាន់ណា គឺថាបែប fashion ពិតៗតែម្ដង ដោយសម្លៀកបំពាក់ស៊ីគ្នានឹងគ្រឿងអលង្ការ និងរូបរាងខ្លួនតែម្ដង។ ដោយរ៉ូបនារាត្រីនោះ គឺជាប្រេន Saiid Kobeisy គឺជាម៉ាកសម្លៀកបំពាក់ប្រណីតដែលមានដើមកំណើតមកពីប្រទេសលីបង់។



រ៉ូបវែងពណ៌ទឹកមាសរបស់ Saiid Kobeisy របស់លោកស្រី មានតម្លៃ ៤ ០៥២ ដុល្លារ និងបន្ថែមដោយគ្រឿងអលង្ការ bulgari ដ៏ប្រណីត ស័ក្ដិសមនឹងឋានៈ មុខមាត់ក្នុងសង្គម។ លោកស្រីបានផាត់មុខបែបធម្មជាតិ តែមើលទៅស្អាត មិនសាំញ៉ាំ ទាក់ភ្នែក។
គួរបញ្ជាក់ផងដែរថា លោកស្រី គឹម ចាន់ណា បើទោះជាមានកូនប្រសាស្រីហើយយ៉ាងណា ក៏សម្រស់ និងរូបរាងនៅតែស្អាតមិនចាញ់ក្មេងឡើយ៕



អត្ថបទ៖ ឆដា, រូបភាព៖ channakim99 និង The Ring



