អ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា លាង ម៉េង ជិតមានដំណឹងល្អឬ?

កាលពី​សប្ដាហ៍​មុន​អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ក្រុម​គ្រួសារ​បាន​រៀបចំ​កម្មវិធី​ឡើង​ភូមិគ្រឹះ​ថ្មី​នៅ​ទីក្រុង​ម៊ែលប៊ន ប្រទេស​អូស្ត្រាលី ដោយ​មាន​វត្តមាន​ភ្ញៀវ​ទៅ​ពី​ស្រុក​ខ្មែរ ដែល​សុទ្ធសឹង​តែ​ជា​មនុស្ស​ជំនិត និង​មិត្ត​សម្លាញ់​ក្នុង​វិជ័យ​ជំនួញ។

តាមដានជាមួយយើង៖ Million Times

ក្នុង​នោះ​ដែរ គេ​ក៏​ឃើញ​មាន​វត្តមាន​អ្នក​ឧកញ៉ា លាង ម៉េង និង​លោកស្រី គឹម ចាន់ណា និង​កូន​ប្រុស​ទី ២ កំលោះ អ៊ឹង ប្រីយ៉ាន ដែល​ជា​អ្នក​បន្តវេន​របស់ ជីប ម៉ុង គ្រុប ចូលរួម​ផង​ដែរ។ តាម​រយៈ​រូបភាព​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា កញ្ញា គិត ស៊ូរៀ រង្សី កូនស្រីច្បងរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថត​ទន្ទឹម​គ្នា​ជាមួយ​លោក អ៊ឹង ប្រីយ៉ាន។

ធ្វើឲ្យ​មហាជន​យល់​ឃើញ​ថា អ្នក​បន្តវេន​គ្រួសារ​សេដ្ឋី​ទាំង ២ គិត ស៊ូរៀ រង្សី និង អ៊ឹង ប្រីយ៉ាន អាច​នឹង​ឈាន​ទៅ​ដល់​ការ​មាន​ដំណឹង​ល្អ​ក្នុង​ពេល​ឆាប់​ៗ​នេះ។ ព្រោះ​ក្នុង​កម្មវិធី​នោះ គ្រួសារ ជីប ម៉ុង មានតែ​អ្នក​ឧកញ៉ា លាង ម៉េង និង​លោកស្រី គឹម ចាន់ណា និង​កូន​ប្រុស​ទី ២ ព្រម​ជាមួយ​លោក​អ្នក​ឧកញ៉ា ភាព ហៀក។ ចំណែក​កូន​ចៅ ​លោក​អ្នក​ឧកញ៉ា ភាព ហៀក មិន​មាន​វត្តមាន​នៅ​ទីនោះ​ឡើយ។

គួរ​បញ្ជាក់​ថា លោក អ៊ឹង ប្រីយ៉ាន កាលពី​ឆ្នាំ ២០២៥ បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Suffolk និង​ជា​សាកលវិទ្យាល័យ​ស្រាវជ្រាវ​ឯកជន​មួយ​នៅ​ទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត និង Khat Vaihang