ជាទូទៅម្ចាស់ផលិតផលថែរក្សាសម្រស់ NNP សេដ្ឋិនី ទ្រី ដាណា ជាអ្នកជំនួញជោគជ័យដែលមិនសូវចូលចិត្ត ឬក៏កម្របង្ហាញ និងដូរកាបូបម៉ាកយីហោល្បីៗច្រើនប៉ុន្មានឡើយ។

កាលពីអំឡុងដើមខែឧសភា ម្ចាស់ផលិតផលថែរក្សាសម្រស់ NNP បានធ្វើឲ្យមហាជន ក៏ដូចអ្នកគាំទ្រភ្ញាក់ផ្អើលដែលអគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី កាន់កាបូបដៃ Prada តម្លៃជិត ៣ ពាន់ដុល្លារ ម្ដងរួចហើយ។
ថ្មីៗនេះនៅពេលចូលរួមមង្គលការថៅកែហាងកាត់ដេរដ៏ធំប្រចាំប្រទេស គេសង្កេតឃើញថា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានកាន់កាបូប Prada Satin Crystal Metal Triangle តម្លៃជាង ៣ ពាន់ដុល្លារ។
កាបូបដៃ Prada តម្លៃជាង ៣ ពាន់ដុល្លារសមនឹងរ៉ូបពណ៌ទឹកមាស បែបសុភាពរាបសា សមសួនជាថៅកែស្រីល្បីក្នុងវិស័យអនឡាញ។ បន្ថែមដោយកាបូបដៃតម្លៃថ្លៃ លោកស្រី ទ្រី ដាណា បានពាក់គ្រឿងអលង្ការយ៉ាងស្រស់ស្អាត ដោយឆើតឆាយ ដែលមានត្បូងចម្រុះពណ៌ ភ្លឺចែងចាំង ពេលត្រូវភ្លើងអំពូលគ្រីស្តាល់៕






PRADA Crystal-Embellished Satin Shoulder Bag
អត្ថបទ៖ ឆដា, រូបភាព៖ Dana Try




