កាលពីថ្ងៃ ២១ ខែមិថុនា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗ កម្មវិធីមង្គលការដ៏ធំដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម OCIC យ៉ាងអធិកអធមក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសដែលជាថ្នាក់ដឹកនាំមន្រ្តីរាជការ និងអ្នកជំនួញតូចធំប្រចាំស្រុកខ្មែរ។

អាពាហ៍ពិពាហ៍កូនប្រុសអ្នកឧកញ៉ា ឡោក ហួរ មាននាម លីមហ៊ួរ នីរ៉ា និងកូនស្រីអ្នកឧកញ៉ាទៀ ណារ៉ាវុទ្ធ ព្រមទាំងអ្នកឧកញ៉ា មាស សុភារី នាម មាស រីតា ទទួលបានការចាប់អារម្មណ៍ច្រើន ក៏ព្រោះតែជាគ្រួសារអភិជនប្រចាំស្រុក។
កូនកំលោះរូបសង្ហា ជាគូកូនក្រមុំស្រស់សោភា បានរៀបចំខ្លួនយ៉ាងប្រណីត គ្មានទាស់ចន្លោះគ្រប់កន្លុកកន្លៀត។ សម្លៀកបំពាក់ច្នៃយ៉ាងពិសេសសម្រាប់គូស្វាមីភរិយាថ្មោងថ្មី ចំណែកក្រមគ្រួសារ និងភ្ញៀវកិត្តិយសទាំងសងខាងពិតជាពិសេស ព្រោះសុទ្ធសឹងតែអ្នកមានមុខមាត់ក្នុងសង្គម ទាំងថ្នាក់មន្រ្តីរាជការ និងអ្នកជំនួញ។

ក្រៅពីថ្នាក់ដឹកនាំកំពូលៗចូលរួមក៏មានវត្តមានពីសំណាក់អ្នកបង្កើតមាតិកា និងការមានមុខមាត់នៅលើបណ្ដាញសង្គមជាច្រើនថែមទៀតផង ដើម្បីឲ្យពរជ័យដល់គូស្វាមីទាំង ២។
កាន់តែអស្ចារ្យពិធីដង្ហែផ្កាស្លា សុទ្ធតែឡានទំនើបៗតម្លៃរាប់សិបម៉ឺនដុល្លារ ពីសំណាក់សាច់ញាតិខាងកូនកំលោះ ដែលធ្វើឲ្យអាពាហ៍ពិពាហ៍នោះ កាន់តែប្លែកភ្នែក៕









































អត្ថបទ៖ ឆដា, រូបភាព៖ One Memory




