កាបូប Hermès Kelly Pochette – Rose Confetti របស់លោកស្រី ឆាយ លក្ខិណា ស៊ីនឹងឈុតប្រពៃណី

លោកស្រី ឆាយ លក្ខិណា មិនដែល​មាន​ភាពចន្លោះ​ខ្វះខាត​អ្វី​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ ពិសេស​ពេល​ចូលរួម​ក្នុង​កម្មវិធី​មង្គលការ​ផ្សេង​ៗ កាន់តែ​អស្ចារ្យ និង​ទាក់​ភ្នែក​បំផុត​ជាមួយ​សម្លៀកបំពាក់​ប្រពៃណី។

តាមដានជាមួយយើង៖ Million Times

កាលពី​ពេល​ពេល​ថ្មី​ ថៅកែ​ហាង​ពេជ្រ ឡុកហ្វុក ​លោកស្រី ឆាយ លក្ខិណា បាន​ចូលរួម​កង្គលការ​មួយ​ដោយ​បាន​ជ្រើសរើស​ឈុត​ផាមួង​ពណ៌​ផ្កាឈូក និង​កំណាត់​អាវ​ប៉ាក់​ទឹក​សមុទ្រ ស្បៃ​ទ្រាប់​ស៊ី​នឹង​សំពត់ ពិត​ជា​ស្រស់ និង​ទាក់​ចិត្ត​ក្រៃលែង។

លោកស្រី ឆាយ លក្ខិណា ក្នុង​ឈុត​សម្លៀកបំពាក់​​​ពណ៌​ផ្កាឈូក​ស្រស់​ស្អាត​មួយ​កម្រិត​ហើយ តែ​នៅ​ពេល​បន្ថែម​កាបូប​ដៃ​ប្រេន​ដ៏​ល្បី​ Hermès។ កាបូប Hermès Kelly Pochette – Rose Confetti តម្លៃ​ជាង ២៥ ០០០ ដុល្លារ ស៊ី​គ្នា​នឹង​សម្លៀកបំពាក់​ប្រពៃណី​តែម្ដង។ ចំណែក​ឈុត​គ្រឿង​អលង្ការ​Sapphire Petal របស់​ Bulgari ដែល​មាន​ត្បូង​ពណ៌ទឹកប៊ិច​លេច​ត្រដែត​តែម្ដង។

នរណា​មិន​ល្បី​លោកស្រី ឆាយ លក្ខិណា ជា​អ្នក​ជំនួញ​ស្រី​ដ៏​ជោគជ័យ និង​មាន​ភាព​ល្បាញល្បី​ក្នុង​ការ​រៀបចំ​ខ្លួន។ មិន​ថា​សម្លៀកបំពាក់ គ្រឿងអលង្ការ កាបូប​ដៃ ព្រម​ទាំង​សម្ភារ​តុបតែង​ខ្លួន​ឡើយ លោកស្រី លក្ខិណា តែងតែ​ប្រើប្រាស់​ម៉ាក​ល្បី​ៗ​ជាប់​ជានិច្ច។

ពិសេស​អគ្គ​នាយិកា​ក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក មាន​កាបូប Hermès ជាច្រើន​ម៉ូដ ហើយ​សុទ្ធសឹងតែ​ជា​របស់​កម្រ៕

អត្ថបទ៖ ឆដា, រូបភាព៖ PHAHUM