អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ អ្នកឧកញ៉ា ជឹង សុគន្ធាវី តែងតែពាក់នាឡិកាដៃ Apple Watch ជានិច្ចទោះក្នុងកម្មវិធីណាក៏ដោយ ក៏ភរិយាឧកញ៉ា ឡាវ វ៉ាន់ ប្រើ Apple Watch ដែរ។


ដូចកាលពីថ្ងៃ ២១ ខែមិថុនា ឆ្នាំ ២០២៦ មង្គលការកូនស្រីអ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងកូនប្រុសអ្នកឧកញ៉ា ឡោក ហួរ កន្លងទៅ អ្នកឧកញ៉ា ជឹង សុគន្ធាវី ក៏បានចូលរួមឲ្យពរជ័យដល់គូស្វាមីថ្មីថ្មោងដូចភ្ញៀវកិត្តិយសដទៃទៀត។
បង្ហាញវត្តមានចូលរួមឲ្យពរជ័យគូស្វាមីភរិយាថ្មី អ្នកឧកញ៉ា ជឹង សុគន្ធាវី បានប្រើប្រាសសម្លៀកបំពាក់ប្រពៃណីសំពត់បត់ និងអាវច្នៃពីហូលពណ៌ទឹកសណ្ដែក។ ដោយមិនភ្លេចនាឡិកាដៃ Apple Watch ពណ៌ខ្មៅរបស់អ្នកឧកញ៉ាឡើយ។ ជាទូទៅអ្នកឧកញ៉ាមិនសូវប្រើនាឡិកាដៃប្រេនៗឡើយ។

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីដ៏សមឥតខ្ចោះ អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ និងផលិតផលមីជាតិ បានជ្រើសរើសស្បែកជើងកែង Hermes តម្លៃរាប់ពាន់ដុល្លារឯណោះ។
Apple Watch ដើរតួជាជំនួយការសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន។ ឧបករណ៍នេះជួយសម្រួលការរស់នៅប្រចាំថ្ងៃ តាមដានចង្វាក់បេះដូង ត្រួតពិនិត្យដំណេក និងមានមុខងារទាក់ទងសង្គ្រោះបន្ទាន់ ដែលផ្ដល់ភាពកក់ក្ដៅទាំងដល់អ្នកប្រើប្រាស់ផ្ទាល់ និងក្រុមគ្រួសារ៕



អត្ថបទ៖ ឆដា, រូបភាព៖ One Memory




