បន្ទាប់ពីបញ្ចប់ពិធីប្រពៃណីខ្មែរជាច្រើននៃមង្គលការកូនស្រីអ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងកូនប្រុសអ្នកឧកញ៉ា ឡោក ហួរ ក៏ឈានចូលដល់កម្មវិធីពេលល្ងាចទទួលទានអាហារជួបជុំគ្នាយ៉ាងសប្បាយរីករាយ ហើយក៏ដល់វេនកូនក្រមុំផ្លាស់ប្ដូរឈុតបែបអឺរ៉ុបវិញម្ដង។

កូនក្រមុំបានជ្រើសរើសឈុតដែលច្នៃឡើងដោយប្រេន Elie Saab ដែលស្ថិតក្នុង Elie-Saab Spring-2025 Bridal Collection និងមានតម្លៃប្រមាណ ១៣ ០០០ ដុល្លារ។
ប្រេន Elie Saab ធ្វើឡើងដោយភាពផ្ចិតផ្ចង់ ដោយថ្នេរនីមួយៗដានឲ្យមើលឃើញធម្មជាតិនឹងកំនាតទន់ភ្លន់ និងភ្លឺរលោង។ រ៉ូបកការ៉េត្រូវបានហ៊ុមព័ទ្ធដោយអង្កាំភ្លឺចែងចាំង និងត្រូវបានប៉ាក់ដោយលំនាំផ្កា និងស្លឹកឈើក្នុងអំបោះសូត្រ ខណៈពេលដែលប៊ូតុងក្រណាត់ tulle លាតសន្ធឹងយ៉ាងទន់ភ្លន់ចុះទៅខាងក្រោយ។ ស្បៃមុខក្រណាត់ tulle ជាមួយនឹងពណ៌ស្រាល សមជាមួយកូនក្រមុំរូបស្រស់។



កូនក្រមុំ មាស រីតា និងកូនកំលោះ លីមហ៊ួរ នីរ៉ា បានរាំបើកឆាកដោយបានគ្រងឈុត Elie-Saab នាពេលរាត្រីដ៏អស្ចារ្យនៃមង្គលការរបស់ពួកគេទាំង ២។ រូបភាពដ៏ស្រស់ស្អាតជាច្រើនរបស់កូនកំលោះកូនក្រមុំ ពិតជាធ្វើឲ្យអ្នកដទៃកោតសរសើរពីភាពឆើតឆាយនៃកម្មវិធី។ក្រៅពីឈុត Elie Saab ហើយនោះ កូនក្រមុំ ក៏បានជ្រើសឈុតសដទៃទៀតដែរ និងនៅតែលើកសម្ផស្សកាន់តែប្លែកមួយកម្រិតទៀត៕








អត្ថបទ៖ ឆដា, រូបភាព៖ One Memory




