Category: របៀបរស់នៅ

សេដ្ឋីនី ម៉ៅ ចំណាន បង្ហើបក្បូនចិញ្ចឹមកូនឲ្យក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់

សេដ្ឋីនី ម៉ៅ ចំណាន បង្ហើបក្បូនចិញ្ចឹមកូនឲ្យក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់

តើយើងអប់រំកូនដូចម្ដេចដើម្បីឱ្យពួកគេធំឡើងក្លាយជាបុគ្គលដែលមានសន្ដានចិត្តល្អប្រកបដោយគន្លងធម៌? នេះជាសំនួរបស់លោកស្រី ម៉ៅ ចំណាន ចោទសួរទៅកាន់អ្នកតាមដានលើបណ្តាញសង្គមហ្វេសបុកដែលមាន Followers 21k ដោយលោកស្រីគូសបញ្ជាក់ពីទំនួលខុសត្រូវក្នុងការមើលថែពួកគេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃ។ លោកស្រី ម៉ៅ ចំណាន បានផ្តល់ចម្លើយថា ខ្ញុំនៅចាំបានគ្រាដំបូងដែលខ្ញុំបានបីកូនខ្ញុំនៅក្នុងដៃ ពេលនោះហើយដែលខ្ញុំចាប់ផ្ដើមទទួលនូវអារម្មណ៍ថាទំនួលខុសត្រូវដ៏ធ្ងន់កំពុងធ្លាក់មកលើខ្ញុំហើយ។ ទំនួលខុសត្រូវនេះមិនគ្រាន់តែជាការមើលថែពួកគេនោះទេ ពោលគឺត្រូវចិញ្ចឹមបីបាច់ពួកគេជាមួយគុណតម្លៃដែលអាចកំណត់ឱ្យពួកគេក្លាយទៅជាមនុស្សបែបណា។  លោកស្រីបន្តថា ការនិទានរឿងមុនចូលគេង ការឱបថ្នាក់ថ្នមបន្ទាប់ឆ្លៀតពេលពីការរវល់ពេញមួយថ្ងៃ រាល់មេរៀនអប់រំអំពីអំពើល្អ និងការទទួលខុសត្រូវ សុទ្ធសឹងជាផ្នែកនៃមូលដ្ឋានគ្រឹះ។ តាមវិធីនេះលោកស្រីបានឃើញពួកគេធំធាត់ក្លាយជាមនុស្សចេះគិត និងចេះយកចិត្តទុកដាក់។ ឆ្លងកាត់ពេលវេលាទាំងនោះ លោកស្រីដែលជាមាតាបង្កើតឧកញ៉ាវ័យក្មេង គិត ស៊ូឡា រូបនេះបានទទួលស្គាល់ថា ការចិញ្ចឹមកូនគឺមិនមែនផ្តោតតែលើពួកគេនោះទេ ប៉ុន្តែក៏ត្រូវផ្ដោតលើខ្លួនយើងថាជាឪពុកម្ដាយបែបណា។ យើងរៀនអំពីការអត់ធ្មត់ រៀនផ្ដល់មេត្តាករុណា និងរៀន ពីអត្ថន័យពិតនៃក្ដីស្រលាញ់ដែលឥតលក្ខខណ្ឌ។ លោកស្រីឧកញ៉ា ម៉ៅ ចំណាន ជាអតីតសិល្បការិនីតស៊ូរហូតក្លាយជាភរិយាលោកសេដ្ឋីកំពូលលុយ គិត ម៉េង ហើយមានចំណងដៃកូនប្រុសស្រីចំនួន ៤រូប។ លោកស្រីជាអគ្គនាយិការងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរដែលទើបជាប់អាណត្តិថ្មី៕ អត្ថបទ៖ សេដ្ឋានី រូបភាព៖ ម៉ៅចំណាន

ខេត្តព្រះសីហនុ រៀបចំប្រណាំងរថយន្តលើផ្លូវឧបសគ្គ OFF ROAD អន្តរជាតិរយៈពេល៤ថ្ងៃ

ខេត្តព្រះសីហនុ រៀបចំប្រណាំងរថយន្តលើផ្លូវឧបសគ្គ OFF ROAD អន្តរជាតិរយៈពេល៤ថ្ងៃ

ខេត្តព្រះសីហនុ គ្រោងរៀបចំប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិឆ្នាំ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ ដោយមានការប្រគុំតន្រ្តីដ៏ធំ

ទិដ្ឋភាពភ្ជាប់ពាក្យកូនស្រីដ៏ស្រស់ស្អាតរបស់កំពូលសេដ្ឋីប្រចាំខេត្តបាត់ដំបង

ទិដ្ឋភាពភ្ជាប់ពាក្យកូនស្រីដ៏ស្រស់ស្អាតរបស់កំពូលសេដ្ឋីប្រចាំខេត្តបាត់ដំបង

កាលពីសប្តាហ៍កន្លងទៅ កូនស្រីរបស់សេដ្ឋីល្បីឈ្មោះប្រចាំខេត្តបាត់ដំបងម្នាក់បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងឪឡារិកអធិកអធមក្រោមវត្តមានលោកមេបាតូចធំត្រកូលរាមច្បង

មន្រ្តីទម្លាយថា Trump ជំពាក់លុយជាង ២០ម៉ឺនដុល្លារថ្លៃជួលទីលានជួបជុំអ្នកគាំទ្រនៅទីក្រុង Minnesota

មន្រ្តីទម្លាយថា Trump ជំពាក់លុយជាង ២០ម៉ឺនដុល្លារថ្លៃជួលទីលានជួបជុំអ្នកគាំទ្រនៅទីក្រុង Minnesota

មន្ត្រីទីក្រុង Minnesota បាននិយាយថា យុទ្ធនាការប្រមូលផ្តុំគ្នារបស់អតីតប្រធានាធិបតី Donald Trump នៅតែជំពាក់ថ្លែងសេវាជួលទីលាន St. Cloud

ភាគហ៊ុនក្រុមហ៊ុនបន្ទះឈីបកំពូលរបស់ពិភពលោក ឡើងខ្ពស់បំផុតនៅថ្ងៃនេះ

ភាគហ៊ុនក្រុមហ៊ុនបន្ទះឈីបកំពូលរបស់ពិភពលោក ឡើងខ្ពស់បំផុតនៅថ្ងៃនេះ

ភាគហ៊ុនរបស់ Nvidia បានកើនឡើងច្រើនជាង ៣%នៅព្រឹកថ្ងៃច័ន្ទ ដោយធ្វើឱ្យភាគហ៊ុនរបស់អ្នកផលិតបន្ទះឈីប

ប្រធានាធិបតីអាមេរិកទី៤៤ ចេញមុខជួយអ្នកស្រីកាម៉ាឡា ហារីស ឃោសនារកសន្លឹកឆ្នោត

ប្រធានាធិបតីអាមេរិកទី៤៤ ចេញមុខជួយអ្នកស្រីកាម៉ាឡា ហារីស ឃោសនារកសន្លឹកឆ្នោត

ប្រធានាធិបតីអាមេរិកទី៤៤ ចេញមុខជួយអ្នកស្រីកាម៉ាឡា ហារីស ឃោសនារកសន្លឹកឆ្នោត

ជនសង្ស័យលបធ្វើឃាតលោក ដូណាល់ ត្រាំ អះអាងថាជាហ្វេនរបស់អតីតប្រធានាធិបតីរូបនេះ

ជនសង្ស័យលបធ្វើឃាតលោក ដូណាល់ ត្រាំ អះអាងថាជាហ្វេនរបស់អតីតប្រធានាធិបតីរូបនេះ

ជនសង្ស័យលបធ្វើឃាតលោក ដូណាល់ ត្រាំ អះអាងថាជាហ្វេនរបស់អតីតប្រធានាធិបតីរូបនេះ

ក្រសួងរតនាគារអាមេរិកអំពាវនាវឲ្យ IMF និងធនាគារពិភពលោក ស្វែងរកដំណោះស្រាយបញ្ហាលំហូរសាច់ប្រាក់

ក្រសួងរតនាគារអាមេរិកអំពាវនាវឲ្យ IMF និងធនាគារពិភពលោក ស្វែងរកដំណោះស្រាយបញ្ហាលំហូរសាច់ប្រាក់

កាលពីថ្ងៃទី១១ ខែតុលា ក្រសួងរតនាគារអាមេរិក បានអំពាវនាវសុំឲ្យមូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក សហការរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ សម្រាប់បញ្ហាលំហូរសាច់ប្រាក់នៅប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។ យោងតាមការចុះផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញថា ការចាយវាយរបស់ប្រទេសមានប្រាក់ចំណូលទាប ទៅលើការបង់សេវាបំណុល បានលោតពីចំនួន ២០ពាន់លានដុល្លារ ចន្លោះឆ្នាំ២០១០ និង២០២០ មកដល់ ៦០ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ការចំណាយដ៏ច្រើនបែបនេះ បានធ្វើឲ្យសេដ្ឋកិច្ចវិទូជាច្រើនបង្ហាញក្ដីបារម្ភថា ហេដ្ឋារចនាសម្ព័ន្ធបំណុលសកលលោក នឹងជួបប្រទះបញ្ហាលំហូរសាច់ប្រាក់ធ្ងន់ធ្ងរ ខណៈប្រទេសមួយចំនួន នឹងមិនអាចបង់សូម្បីតែការប្រាក់ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ លោក Jay Shambaugh អនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុអន្តរជាតិ បានបង្ហើបឲ្យដឹងថា លោកសង្ឃឹមថា IMF និងធនាគារពិភពលោក នឹងចាប់ផ្ដើមរៀបចំផែនការ សម្រាប់ដោះស្រាយបញ្ហាលំហូរសាច់ប្រាក់មួយនេះ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅក្នុងខែនេះ តាមរយៈការអភិវឌ្ឍយន្តការថ្មី និងការផ្លាស់ប្តូរការរចនាកម្មវិធីថ្មី ឲ្យស្របតាមតម្រូវការរបស់ប្រទេសជាច្រើន៕

ជនរងគ្រោះកើន៧៤០នាក់ច្រើនប្រទេសរួមទាំងកម្ពុជា ចាញ់បោកលុយជាមួយក្រុមហ៊ុនថៃ iCon Group

ជនរងគ្រោះកើន៧៤០នាក់ច្រើនប្រទេសរួមទាំងកម្ពុជា ចាញ់បោកលុយជាមួយក្រុមហ៊ុនថៃ iCon Group

ជនរងគ្រោះ ១៧០នាក់ទៀតបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន The iCon Group Co ដែលកំពុងមានរឿងអាស្រូវរកស៊ីបោកប្រាស់ប្រជាជន