ថ្ងៃទី១ (ថ្ងៃទី១១ ខែមេសា) នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ថ្ងៃ (១១-១៩ មេសា ២០២៦) មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ម៉ឺន ៥ពាន់នាក់ បានចូលទស្សនាកម្សាន្ត។
Author: Virak វីរៈ (Virak វីរៈ)
ឃាត់ខ្លួនជនបរទេសជាង ៣០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Online Scam នៅសណ្ឋាគារមួយកន្លែង
កម្លាំងចម្រុះនៃបញ្ជាការឯកភាពរាជធានីភ្នំពេញបាន កាលពីថ្ងៃទី១២ ខែមេសា បានចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយកន្លែង ស្ថិតក្នុងសណ្ឋាគារ Wyndham Grand Phnom Penh Capital តាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ នេះបើតាមការឱ្យដឹងពីលេខាធិការដ្ឋានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ៣១១នាក់ មាន ៥សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិន ២៥៤នាក់ គ្មានលិខិតឆ្លងដែន ១៤៤នាក់, ជនជាតិម៉ាឡេស៊ី ៣០នាក់, ជនជាតិវៀតណាម ២៣នាក់ និងជនជាតិឥណ្ឌា ២នាក់។ ក្នុងនោះដែរ សមត្ថកិច្ចក៏បានរកឃើញសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពឆបោករួមមាន៖ ទូរសព្ទដៃចំនួន ៦១៥គ្រឿង, Laptop ១៤០គ្រឿង, All in One ៣១គ្រឿង, Monitor ៦គ្រឿង និង CPU ៣គ្រឿង។ សមត្ថកិច្ច បានរឹបអូសសម្ភារៈទាំងនេះសម្រាប់ជាភស្តុតាង ក្នុងការកសាងសំណុំរឿង និងការអនុវត្តនីតិវិធីច្បាប់។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ គឺជនសង្ស័យប្រើទីតាំងក្នុងប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើសអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online...
ទូតចិន៖ ចិនមានឆន្ទៈក្នុងការជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗ បន្ថែមទៀត
គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើនេះ គឺជាគម្រោងទី១ ជាប្រវត្តិសាស្រ្តនិងជាផ្នែកនៃទិសដៅអភិវឌ្ឍថាមពលបៃតងរបស់កម្ពុជា
ក្រុមហ៊ុន ផលិតសំលៀកបំពាក់កីឡាមានសមត្ថភាពធំជាងគេមួយនៅអាស៊ី មានវត្តមាននៅកម្ពុជា
លោកជំទាវរដ្ឋមន្ត្រី បានអបអរសាទរចំពោះការបើកសម្ពោធដំណើរការជាផ្លូវការរបស់ក្រុមហ៊ុន S.E.C. Mega Factory Co., Ltd នៅថ្ងៃនេះ
កម្ពុជា-បារាំង ត្រៀមដំឡើងកម្រិតទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអរគុណលោក Emmanuel Macron ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងកិច្ចពិភាក្សាការងារប្រកបដោយលទ្ធផលវិជ្ជមាន
ទូតអង់គ្លេស៖ ពាណិជ្ជកម្មទ្វេភាគីរវាងអង់គ្លេស-កម្ពុជា មានតម្លៃជាង ១ពាន់លានផោនក្នុងមួយឆ្នាំ
ស្ថានទូត បានឱ្យដឹងថា ចក្រភពអង់គ្លេស និងកម្ពុជារីករាយនឹងភាពជាដៃគូដែលកំពុងរីកចម្រើន ដោយមានពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង ១ពាន់លានផោនក្នុងមួយឆ្នាំ
ក្រុមហ៊ុនកូរ៉េមួយ ចង់ឃើញកសិផលខ្មែរក្លាយជាកសិផលសរីរាង្គលំដាប់ថ្នាក់អន្តរជាតិ
ក្នុងជំនួបនេះ លោក Park បានឱ្យដឹងថា លោកមានគម្រោងនាំយកបច្ចេកវិទ្យាផលិតជីសរីរាង្គឈានមុខគេរបស់កូរ៉េ ទៅចែករំលែកជូនដល់ប្រជាកសិករកម្ពុជា
ទូតចិន៖ ចិនរីករាយនាំចូលផលិតផលកសិកម្ម មានគុណភាពពីកម្ពុជាបន្ថែមទៀត
រយៈពេល ៣ខែ ដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៨.៩ម៉ឺនតោន ទៅកាន់ប្រទេសចិន កើនឡើង ១៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន
រដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះតួនាទីសភាពាណិជ្ជកម្ម ក្នុងការចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម
អ្នកឧកញ៉ាអនុប្រធាន ក៏បានរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ របស់សភាពាណិជ្ជកម្មកម្ពុជា គោរពជូនលោកជំទាវរដ្ឋមន្ត្រី ដើម្បីជ្រាប។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពី សុខភាពតែមួយ
កិច្ចប្រជុំនេះ ជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូល ស្តីពី ភពផែនដីតែមួយ ដែលជាព្រឹត្តិការណ៍សំខាន់មួយ របស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦នេះ។












