ភរិយា CEO វ័យក្មេង ព្រះនាង នរោត្តម ពង្ស់សូរិយា ជួយគាំទ្រផលិតផលក្នុងស្រុក

ក្នុង​ឈុត​រ៉ូប​នា​ពេល​រាត្រី ថ្ងៃ​មង្គល​ប្អូន​ថ្លៃ​កន្លង​ទៅ ភរិយា CEO វ័យក្មេង អ៊ឹង ស៊ីវឈន់ គឺ​ព្រះនាង នរោត្តម ពង្ស់សូរិយា បាន​ជ្រើសរើ​ហាង​កាត់​ដេរ​សម្លៀកបំពាក់​ក្នុង​ស្រុក ក្នុង​ការ​ច្នៃ​ឈុត​ឲ្យ។

តាមដានជាមួយយើង៖ Million Times

ព្រះនាង សូរិយា បាន​គ្រង​ឈុត​រ៉ូប​សូត្រ​ភ្លឺ អម​ដោយ​ក្បាច់​ស្បៃ​ពានា​របស់​ខ្មែរ​ដែល​មាន​​គ្រីស្តាល់ និង​អង្កាំ​ពណ៌​មាស យ៉ាង​ចិញ្ចាច។ រ៉ូប​ពណ៌​សូកូឡា​ព្រះនាង ពង្ស់សូរិយា បាន​បន្ថែម​ដោយ​ស្បែកជើង​ម៉ាក Roger Vivier។

ស្បែកជើង Roger Vivier Gold Glitter Flower Strass Buckle Heels ដែល​មាន​តម្លៃ​ជាង ២ ពាន់​ដុល្លារ ពិត​ជា​ស័ក្ដិសម​ជាមួយ​រូប​សម្រស់ ឋានៈ​ព្រះនាង នរោត្តម ពង្ស់សូរិយា ខ្លាំង។

កន្លង​មក​មិន​ថា​កម្មវិធី​មង្គល​ខ្លួន ក៏​ព្រះនាង​ខ្មែរ ដែល​បាន​ស្វាមី​ជា អគ្គនាយក ទឹកស្ព្រីង​ប្រូវីដា តែងតែ​ជ្រើស​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ជានិច្ច ហើយ​ថែម​ទាំង​ជា​អ្នក​គាំទ្រ ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ថែម​ទៀត​ផង៕

អត្ថបទ៖ ឆដា, រូបភាព៖Soriya Norodom