ក្នុងរយៈពេល១សប្ដាហ៍នៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានអ្នកដំណើរអន្តរជាតិចេញ-ចូលជាង ១០ម៉ឺននាក់ ខណៈដែល Techo International Airport ថ្មីអាចទទួលបានគ្រប់ប្រភេទយន្តហោះធន់ធំ។

ចាប់ពីថ្ងៃ ១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលអ្នកដំណើរអន្តរជាតិចេញចូលមានជាង ១០ ម៉ឺននាក់ ជនបរទេសជាង ៣៤ ០០០នាក់ ក្នុងនោះ អ្នកដំណើរអន្តរជាតិធ្វើដំណើរចូល មានប្រមាណជាង ៥ ម៉ឺននាក់ ជនបរទេសជាង ៣ ម៉ឺននាក់ និងចំនួនកើនឡើងបើប្រៀបធៀបសប្ដាហ៍ធម្មតាដែលមិនមានព្រឹត្តិការណ៍បុណ្យជាតិ។ នេះជារបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។
ចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃ ១៦ ខែមេសា ឆ្នាំ ២០២៦ សម្រាប់តែអាកាសយានដ្ឋានអន្តរជាតិតេជោមួយ បានទទួលបានជើងហោះហើរចេញសរុបមានប្រមាណជិត ៣៥០ ជើង សរុបអ្នកដំណើរប្រមាណជិត ៤ ម៉ឺននាក់៕
អត្ថបទ៖ឆដា,រូបភាព៖ Techo International Airport



