ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៣ ថ្ងៃ ទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាង ៧ ម៉ឺននាក់

ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាង ៧០,០០០ នាក់ នៅទូទាំងប្រទេស ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៣ ថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលចេញផ្សាយកាលពីម្សិលមិញ។

ទន្ទឹមនេះ ពិធីបុណ្យដែលបានប្រារព្ធឡើង ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា នេះ បានទាក់ទាញភ្ញៀវទេសចរក្នុងស្រុករាប់លាននាក់ទៅកាន់គោលដៅទេសចរណ៍នៅទូទាំងប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ បានកត់សម្គាល់ថា ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងដោយបរិយាកាសរស់រវើក និងស្មារតីឯកភាពជាតិ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋបានចូលរួមក្នុងពិធីសាសនា ទៅលេងក្រុមគ្រួសាររបស់ពួកគេ និងទៅទស្សនាតំបន់ទេសចរផ្សេងៗសម្រាប់ការកម្សាន្ត។

គួរបញ្ជាក់ផងដែរថា បុណ្យចូលឆ្នាំថ្មី ឬភាសាសាមញ្ញ ហៅថា ចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យ​ចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា តាមដំណើរគោលរចរបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ “បុណ្យរដូវក្ដៅ” នៃវិស្សមកាលតូចរបស់សិស្សានុសិស្ស។

ពិធីនេះ ដែលបានមកពីអរិយធម៌ នៃវប្បធម៌ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា “សង្ក្រាន្ត” ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្រឹ្កត) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា សង្ក្រាន្ត​ខ្មែរ​ គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធ​ឡើងចាប់ពី ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ ប៊ី