ទោះឈុតសម្លៀកបំពាក់ធម្មតាៗ តែកាបូបលោកស្រី លាង ធារ៉ា មិនសាមញ្ញឡើយ

មិន​​ថា​ស្ថិត​ក្នុង​ការ​រៀបចំ​តុបតែង​ខ្លួន​បែប​ធម្មតា​ៗ​យ៉ាង​ណា តែ​រឿង​កាបូប​ដៃ​មួយ លោកស្រី លាង ធារ៉ា មិន​សាមញ្ញ​ឡើយ ដោយ​មួយ​ៗ​សុទ្ធតែ​ជា​ម៉ាក​យីហោ​ល្បី​ៗ។

តាមដានជាមួយយើង៖ Million Times

លោកស្រី លាង ធារ៉ា ជា​អ្នក​ជំនួញ​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត មាន​សមត្ថភាព និង​ពោរពេញ​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ​ក្នុង​របរ​រកស៊ី ព្រម​ទាំង​រឿង​តុបតែង​ខ្លួន។ ជានិច្ចកាល​ពេល​បង្ហាញ​ខ្លួន​ម្ចាស់​ប្រេន T&L លោកស្រី​តែងតែ​បង្ហាញ​ពី​សម្រស់​ល្អឥតខ្ចោះ។

បើ​ទោះ​ជា​ស្ថិត​ក្នុង​ឈុត​ធម្មតា​យ៉ាង​ណា ក៏​មិន​អាច​បិទបាំង​ពី​ភាព​ស្រស់​ស្អាត​បាន​ដែរ មួយ​វិញ​ទៀត​លោកស្រី​តែងតែ​មក​ជាមួយ​កាបូប​ដៃ​ប្រេន​ល្បី​ជាប់​ខ្លួន​ជានិច្ច។

ជាក់ស្ដែង​កាលពី​មុន​ពេល​ចូលឆ្នាំ លោកស្រី លាង ធារ៉ា បាន​ទៅ​ចូលរួម​មង្គលការ​តាម​ខេត្ត និង​ស្លៀកពាក់​ឈុត​សាមញ្ញ​ៗ​សិន។ ប៉ុន្តែ​មិន​ភ្លេច​ឡើយ​កាបូប​ប្រេន Chanel ដែល​ជា​យីហោ​សំណព្វ​ចិត្ត។

សម្លៀកបំពាក់​កីឡា និង​កាបូប​ដៃ Chanel Beaute Makeup Crossbody Bag ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ។ គួរបញ្ជាក់​ថា​លោកស្រី លាង ធារ៉ា ភរិយា ឧកញ៉ា ឌី ជោត ជា​អ្នក​ជំនួញ​វ័យ​ក្មេង​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ទាំង​ផលិតផល​ល្អ និង​រូប​សម្ផស្ស​ផូរផង់៕

អត្ថបទ៖ ឆដា, រូបភាព៖ Ti Meng និង KimSroy Seng