ថ្ងៃធម្មតាៗយ៉ាងណាក៏លោកស្រី សុភា បុត្រឈរ ស្លៀកពាក់ប្រេនពីចុងសក់ ដល់ចុងជើង

លោកស្រី សុភា បុត្រឈរ តែង​ទទួល​បាន​ការ​កោតសរសើរ និង​មាន​ការ​តាមដាន​ពី​សំណាក​មហាជន ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ។ មិន​ត្រឹម​ចិត្ត​ល្អ រូប​សម្ផស្ស​ស្រស់​ល្អ​ឡើយ សេដ្ឋិនី​ដែល​មាន​ស្វាមី​ម្ចាស់​ក្រុមហ៊ុន​ធំ​នៅ​អាល្លឺម៉ង់​រូប​នេះ មាន​ភាព​ប៉ិនប្រសព្វ​ការងារ​ផ្ទះ​សម្បែង និង​រៀបចំ​ម្ហូប​អាហារ​ខ្លាំង។

តាមដានជាមួយយើង៖ Million Times

កាន់តែ​ពិសេស​ការ​រៀបចំ​តុបតែង​ខ្លួន​សេដ្ឋិនី សុភា រឹតតែ​ទទួល​បាន​ការ​សរសើរ​ថែម​ទៀត ព្រោះ​តែ​ភាព​ឈ្លាសវៃ​ក្នុង​ការ​ជ្រើសរើស​ប្រេន​គ្រប់​យ៉ាង មក​ស្លៀក​ពាក់​មើល​ទៅ​ស្រស់​ស្អាត​រហូត មិន​ថា​ប្រចាំ​ថ្ងៃ ឬ​រ៉ូប​ចូលរួម​កម្មវិធី។

សម្រាប់​ការធ្វើ​ដំណើរ​វិញ លោកស្រី សុភា លោកស្រី សុភា ប្រើប្រាស់​យន្តហោះ​ឯកជន ពេលឆ្លង​ប្រទេស​ម្ដង​ៗ ដែល​ធ្វើឲ្យ​សេដ្ឋិនី​រូបនេះ ទទួល​បានការ​ស្ញប់ស្ញែង។

បើ​និយាយ​ពី​រូបរាង​វិញ លោកស្រី សុភា បុត្រឈរ ស្រឡូន​ស្អាត កម្ពស់​បាន​ទៀត​នោះ ពិតជា​សម​ជាមួយ​ប្រេន​ល្បី​ៗ​លំដាប់​ពិភពលោក មិន​ថា​ប្រេន​របស់​ប្រទេស​បារាំង និង​អ៊ីតាលី​ឡើយ។ មិន​ត្រឹម​តែ​សម្លៀកបំពាក់ កាបូប​ស្បែកជើង វ៉ែនតា​ គ្រឿងអលង្ការ និយាយរួម​ប្រេន​ពីចុងសក់ ដល់​ចុង​ជើង​ដែរ។

ជា​សេដ្ឋិនី​ដែល​មាន​ទាំង​ទ្រព្យធន ហើយ​ក៏​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស​ផង​ដែរ ទាំង​នៅ​ខ្មេរ និង​អាល្លឺម៉ង់ លោកស្រី សុភា បុត្រឈរ និង​លោក Udo Böttcher ជា​ស្វាមី ព្រម​ទាំង​ម្ចាស់​ក្រុមហ៊ុន Böttcher Agបាន​បរិច្ចាគ​ថវិកា​រាប់​លាន​ដុល្លារ៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea MD