លោកស្រី ហុង ដានី ថ្ងៃខួប ២០ ឆ្នាំនៃ​មហា​គ្រួសារ ប៉េង ហួត គ្រុប ស្អាតខ្លាំងជាមួយឈុតពណ៌ផ្កាឈូកខ្ចី

នៅ​ថ្ងៃ​ពិធី​ជប់លៀង​អបអរ​សាទរ​ខួប ២០ឆ្នាំ​នៃ​មហា​គ្រួសារ ប៉េង ហួត គ្រុប លោកស្រី ហុង ដានី ប្រៀប​ដូច​ជា​តួឯក​ស្រី​អ៊ីចឹង ដោយ​ការ​​បង្ហាញ​ខ្លួន​ចូលរួម​កម្មវិធី​ជាមួយ​រ៉ូប​ពណ៌​ផ្កាឈូក​ខ្ចី និង​កាបូប​ដៃ Chanel Paris-Egypt Metallic Tweed Oval យ៉ាង​ស្រស់​ស្អាត។

តាមដានជាមួយយើង៖ Million Times

ជា​អ្នក​ជំនួញ​ជាន់​ខ្ពស់ និង​មាន​តួនាទី​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុប លោកស្រី ហុង ដានី ពិតជា​មមាញឹក​ការងារ​ណាស់។ ទោះជា​បែប​នោះ​ក្ដី​ការ​ថែរក្សា​សម្រស់ លោកស្រី ហុង ដានី ភរិយា​ម្ចាស់បុរី ប៉េង ហួត មិន​អាច​រំលង​ឡើយ ដោយ​ជានិច្ចកាល​ពេល​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន។

រ៉ូប​ក្រណាត់​ប៉ាក់​ពណ៌​ផ្កាឈូក និង​អាវ​ក្រៅ​វែង​ពណ៌​ដូច​គ្នា​នោះ នៅ​លើ​ខ្លួន​លោកស្រី ហុង ដានី ពិតជា​ស្រស់​ស្អាត និង​បង្ហាញ​រាង​ស្រឡូន​ស្អាត។ ឈុត​ពណ៌​ផ្កាឈូក​របស់​លោកស្រី ដានី រឹតតែ​សម​ជាមួយ​កាបូប​ដៃ Chanel Paris-Egypt Metallic Tweed Oval ដែល​មាន​តម្លៃ ៩ ៧៥០ ដុល្លារ។

សម្រាប់គ្រឿងអលង្ការ​វិញ ​អគ្គ​នាយិកា​ក្រុមហ៊ុន ប៉េងហួត គ្រុបរូបនេះ មិនចូលចិត្តស្អេកស្កេះច្រើនឡើង ដោយ​ពាក់​ក្រវិលពេជ្រ​ដំណក់​ទឹក១គ្រាប់ និងនាឡិកាដៃ​ម៉ាក​ល្បី។

មិន​ត្រឹម​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​អ្នក​ចូលរួម​ព្រោះ​ការ​តែង​ខ្លួន​ស្អាត​ប្លែក​ឡើយ ភរិយា​អ្នក​ឧកញ៉ា ថៃ ជាហួត ក៏​ទទួល​បាន​ការ​សាទរ ដោយសារ​ការ​ឡើង​ទទួល​ពាន​រង្វាន់​ពី​ស្វាមី​ខ្លួន​ថែម​ទៀត​ផង៕

អត្ថបទ៖ ឆដា, រូបភាព៖ Peng Huoth Group