នៅព្រឹកថ្ងៃ ២២ ខែមេសា ឆ្នាំ ២០២៦ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់វិនិយោគិនអាមេរិក។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី និងវិនិយោគិនអាមេរិក បានចុះពិនិត្យមើលទីតាំងតំបន់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីស្វែងរកទីតាំងដែលសមស្របអាចសាងសង់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានលើកឡើងថា ថ្ងៃ ២២ ខែមេសា ដើម្បីទាក់ទាញអ្នកវិនិយោគទុនបរទេសឱ្យមកបណ្តាក់ទុននៅកម្ពុជា។

ស្ដេចត្រាញ់កសិកម្ម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានដឹកនាំក្រុមការងាររួមជាមួយលោក MICAH LEWIS partner VP Aquisitions មកពីអាមេរិក ដើម្បីចុះមកពិនិត្យមើលទីតាំងដោយផ្ទាល់ នៅក្នុងតំបន់អភិវឌ្ឍន៍កសិកម្ម កសិឧស្សាហកម្ម របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីស្វែងរកទីតាំងដែលសមស្របអាចសាងសង់ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណងបានប្រកបដោយសក្ដានុពល៕
អត្ថបទ៖ ឆដា, រូបភាព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី



