Author: Manuk Bee (Bee Manuk)

ADB សម្រេចផ្តល់កម្ចី ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា

ADB សម្រេចផ្តល់កម្ចី ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារ និង គ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុន លីលី ហ្វ៊ូដ ចាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំលើវិស័យអំបិល

ក្រុមហ៊ុន លីលី ហ្វ៊ូដ ចាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំលើវិស័យអំបិល

ក្រុមហ៊ុន លីលី ហ្វ៊ូដ ដែលជាក្រុមហ៊ុនដ៏ធំក្នុងស្រុក បានបង្ហាញចំណាប់អារម្មណ៍ធ្វើការវិនិយោគខ្នាតធំ លើវិស័យអំបិល ដោយប្រើប្រាស់គ្រឿងចក្រក្នុងដំណើរការផលិត កែលម្អឃ្លាំងស្តុក និងអនុវត្តការផលិតអំបិលតាមកិច្ចសន្យា។

ឯកឧត្តម ហួត ហាក់៖ យុវជនរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

ឯកឧត្តម ហួត ហាក់៖ យុវជនរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ការចូលរួមរបស់យុវជនពីប្រទេសក្នុងក្របខណ្ឌមេគង្គ-ឡានឆាងពិតជាមានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នភាព ព្រមទាំងជំរុញសន្ទុះងើបឡើងវិញសម្រាប់តំបន់អាងទន្លេមេគង្គ។

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន BKI របស់អូស្ត្រាលី នឹងរួមគ្នាអភិវឌ្ឍន៍ជំនាញបម្រើឧស្សាហកម្មយានយន្ត

ក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន BKI របស់អូស្ត្រាលី នឹងរួមគ្នាអភិវឌ្ឍន៍ជំនាញបម្រើឧស្សាហកម្មយានយន្ត

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានទទួលជួបតំណាងវិទ្យាស្ថាន BKI ដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញបច្ចេកទេស សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយានយន្ត មុននឹងវិទ្យាស្ថានសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលឧត្តមភាពយានយន្តរបស់ខ្លួន។

ឯកឧត្តម គួច ចំរើន៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី គឺរួមចំណែកដោះស្រាយបញ្ហាទំនាស់ដីធ្លី

ឯកឧត្តម គួច ចំរើន៖ ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី គឺរួមចំណែកដោះស្រាយបញ្ហាទំនាស់ដីធ្លី

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្ដាល បានលើកឡើងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។

កម្ពុជាត្រូវផ្តោតលើកិច្ចការកែទម្រង់ចំនួន ៥  ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០

កម្ពុជាត្រូវផ្តោតលើកិច្ចការកែទម្រង់ចំនួន ៥  ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០

កម្ពុជា ត្រូវការកិច្ចខិតខំប្រឹងបន្ថែម ពិសេសត្រូវផ្តោតលើកិច្ចការកែទម្រង់សំខាន់ចំនួន ៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ នេះបើយោងតាមលើកឡើងរបស់ ជំនាញការអន្តរជាតិរបស់ធនាគារពិភពលោក។

វិស័យសំណង់នៅកម្ពុជា រំពឹងថានឹងមានកំណើន ២,៤% ក្នុងឆ្នាំ ២០២៥ នេះ

វិស័យសំណង់នៅកម្ពុជា រំពឹងថានឹងមានកំណើន ២,៤% ក្នុងឆ្នាំ ២០២៥ នេះ

ក្នុងឆ្នាំ ២០២៥ នេះ វិស័យសំណង់នៅកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងបន្តងើបយឺតក្នុងអត្រាកំណើន ២,៤% ដែលនឹងបន្តទ្រទ្រង់ ដោយសំណង់លំនៅឋានថ្លៃសមរម្យ ស្របពេលដែលសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម រំពឹងថានឹងបន្តកើន។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដឹកនាំគណៈប្រតិភូសិក្សាពី AI និង Cloud Computing នៅប៉េកាំង

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដឹកនាំគណៈប្រតិភូសិក្សាពី AI និង Cloud Computing នៅប៉េកាំង

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ពីរដែលជាដៃគូរបស់ក្រុមហ៊ុន Huawei គឺក្រុមហ៊ុន CapitalOnline និង អេឡិចត្រូនិចនិងបញ្ញាឌីជីថល (BEDI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពន្លឿនបរិវត្តកម្មបច្ចេកវិទ្យានៅកម្ពុជា។

ផ្លូវ ២ ខ្សែ តម្លៃជាង ៥ លានដុល្លារ នឹងជួយតភ្ជាប់គោលដៅទេសចរណ៍ធម្មជាតិក្នុងខេត្តកោះកុង

ផ្លូវ ២ ខ្សែ តម្លៃជាង ៥ លានដុល្លារ នឹងជួយតភ្ជាប់គោលដៅទេសចរណ៍ធម្មជាតិក្នុងខេត្តកោះកុង

ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ និងបេតុង ចំនួន ០២ខ្សែ ប្រវែងសរុប ៣២,១០ គីឡូម៉ែត្រ តម្លៃជាង ៥ លានដុល្លារ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យ ដល់សហគមន៍អេកូទេសចរណ៍។

កម្ពុជា-ចិន រួមគ្នាពង្រឹងវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព

កម្ពុជា-ចិន រួមគ្នាពង្រឹងវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព

ដោយអនុវត្តតាមអនុស្សរណៈនៃការយោគយល់ ដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម លូ វិន រដ្ឋមន្ត្រីស្ថាប័នរដ្ឋសម្រាប់បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បានជួបពិភាក្សា ការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព។