មិនធម្មតាឡើយ​សម្រស់កូនស្រីទី២របស់ថៅកែទឹកសុទ្ធអារុណ ស្អាតដូចម្ដាយគ្មានទាស់

លោកស្រី សុខា គងពិសី នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អរុណាកូ ខូ.,អិលធីឌី និង​ជា​ភរិយា​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ថ្មី​ៗ​នេះ​បាន​រៀបចំ​កម្មវិធី​ខួបកំណើត​កូន​ស្រី​ទី ២ កញ្ញា ខាលីឌីនីត ដ៏​ស្រស់​សោភា។

តាមដានជាមួយយើង៖ Million Times

កញ្ញា គន់គីម ខាលីឌីនីត ក្នុង​ថ្ងៃ​ខួប​កំណើត​វ័យ ១៨ ឆ្នាំ ដែល​រៀបចំ​លក្ខណៈ​គ្រួសារ​យ៉ាង​ស្រទន់ ដោយ​មាន​ការ​តាំង​រៀបចំ​យ៉ាង​ទន់ភ្លន់​ពោរពេញ​ដោយ​ពណ៌​ផ្កាឈូក សម​នឹង​ម្ចាស់​កម្មវិធី​តែម្ដង។

បើ​ក្រឡេក​ទៅ​មើល​លោកស្រី សុខា គងពិសី វិញ​សម្រស់ និង​សម្បុរ​បែប​នារី​ខ្មែរ​ដ៏​លេចធ្លោ និង​មើល​ទៅ​ក្មេង​ជាង​វ័យ ហើយ​បើ​មើល​ឲ្យ​ដិតដល់​ទៅ​កូន​ៗ​មុខ​ដូច​នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អរុណា​កូ ខូ.,អិលធីឌី។

ទិដ្ឋភាព​ថ្ងៃ​ខួបកំណើត​ដ៏​ស្រស់​ស្រទន់​ទាំង​មូល ពិតជា​អស្ចារ្យ ព្រោះ​ប្រៀប​ដូច​ជា​សាល​តាំង​ពិពណ៌ មួយ​អ៊ីចឹង ទាំង​ស្អាត ហើយ​គួរជា​ទី​គយគន់។

គួរ​បញ្ជាក់​ថា​លោកស្រី សុខា គងពិសី នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អរុណាកូ ខូ.,អិលធីឌី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក គីម រិទ្ធី ២៥ ឆ្នាំ​ហើយ និង​បង្កើត​ចំណងដៃ​កូន​ប្រុស​ស្រី ៣ នាក់​សុទ្ធ​សឹង​តែ​កំពុង​សិក្សា​ជំនាញ​ជួយ​អភិវឌ្ឍន៍​សង្គម​ជាតិ៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia