ក្រុមហ៊ុន​ធំៗ​សម្រុក​ប្រកាស​ឧបត្ថម្ភ​ដល់សិស្សទើបប្រឡងបាក់ឌុបឆ្នាំ ២០២៦

បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៦ កាលពី​ម្សិលមិញ​រួច​ភ្លាម មាន​ក្រុមហ៊ុន​ធំ​ៗ​ជាច្រើន បាន​ប្រកាស​ជួយ​ឧបត្ថម្ភ​ដល់​សិស្ស​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ទាំងអស់​គ្នា។

ក្នុង​នោះ​ក្រុមហ៊ុន ជីប ម៉ុង បាន​ប្រកាស​ឧបត្ថម្ភ Tablet ២០២២ គ្រឿង​ជូន​ដល់​សិស្សានុសិស្ស ដែល​ទទួល​បាន​និទ្ទេស A ទូទាំង​ប្រទេស ក្នុង​ការ​ប្រឡង​ជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៦ ដើម្បី​លើក​ទឹកចិត្ត និង​ជា​កម្លាំង​ចិត្ត​ឲ្យ​បន្ត​ការ​សិក្សា និង​អភិវឌ្ឍន៍​សមត្ថភាព​របស់​ខ្លួន កាន់តែ​ប្រសើរ។ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​សម្ភារប្រើប្រាស់ជាច្រើនទៀតផងដែរ។

តាមដានជាមួយយើង៖ Million Times

ចំណែក​លោកស្រី ឡៃ ស៊ូយៀក ថៅកែ Miss Sunflower ដំបូង​ប្រកាសជូនឡាន ដល់​សិស្ស​ជាប់​និទ្ទេសA ពិន្ទុ​ខ្ពស់​ដាច់​គេ ហើយ​បាន​បន្ថែម​​កាដូ​សម្រាប់​អនាគត​និស្សិត​កម្ពុជា​ឆ្នាំ​នេះ ​សរុប​ត្រួស​ៗ​អស់ ៣៨ ម៉ឺន​ដុល្លារ។

ក្រឡេក​ទៅ​មើល​លោកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី ដែល​មាន​ទាំង​ជំនួញ​គ្រឿងអលង្ការ និង​ផលិតផល​ថែរក្សា​សម្រស់ ក៏​បាន​ប្រកាស​ជួយ​ដល់​សិស្សានុសិស្ស​ទើប​ប្រឡង​ជាប់​បាក់ឌុប​ដែរ។ ដោយ​ថៅកែ​ស្រី NNP រូប​នេះ​ថា​អ្នក​ប្រឡង​បាក់ឌុប គ្រប់​និទ្ទេស ( A B C D E F ) អាច​ទម្លាក់​លទ្ធផល​នៅ​ខាងក្រោម​ការ​បង្ហោះ​របស់​លោកស្រី​ (ក្រុមការងារនិងRandom ជ្រើសរើស)មិនថាជាប់ ឬធ្លាក់ ​នឹង​ជូនការដូ លើក​ទឹកចិត្ត​ដល់ក្មួយៗបេក្ខជនបាក់ឌុបទាំងអស់គ្នារង្វាន់​រួមមាន៖


-រង្វាន់ Laptop១គ្រឿង (សម្រាប់អ្នកពិន្ទុខ្ពស់ជាងគេ)
-រង្វាន់ Tablets ចំនួន ៥០ គ្រឿង


អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត