ឈុតប្រពៃណីខ្មែរពណ៌ស្វាយរបស់ថៅកែស្រី ធីអែនអិល គ្រឿងអលង្ការ ស្អាតខ្លាំងរួមជាមួយកាបូប Dior

ថៅកែ​ស្រី​នៃ​ហាង ធីអែនអិល ដែល​ល្បី​មាន​សម្រស់​ពិត​ជា​ស្រស់​ស្អាត​មិន​ធម្មតា​ឡើយ ពិសេស​ពេល​លោកស្រី លាង ធារ៉ា ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ សំពត់​ហូល​បត់ អាវ​ប៉ាក់។

តាមដានជាមួយយើង៖ Million Times

ថ្មី​ៗ​នេះ​ពេល​លោកស្រី ធារ៉ា ចូលរួម​កម្មវិធី​ពិសេស​របស់​មិត្ត​អ្នក​ជំនួញ​ដូច​គ្នា ដោយ​បាន​ប្រើប្រាស់​ឈុត​ប្រពៃណី​ពេល​ព្រឹក​ពណ៌​ស្វាយ​ចាស់​ទាំង​អាវ​ប៉ាក់ សំពត់​ផាមួង​បត់។ មិន​តែ​ប៉ុណ្ណោះ​លោកស្រី​បាន​កាន់​កាបូប​​ដៃ Dior តម្លៃ​ជាង ៦ ពាន់​ដុល្លារ។

ឈុត​ពណ៌​ស្វាយ បន្ថែម​ដោយ​គ្រឿងអលង្ការ​គជ់​ខ្យង ធ្វើឲ្យ​សម្រស់​លោកស្រី លាង ធារ៉ា ថៅកែ​ស្រី​ល្បី​ទាំង​ផលិតផល និង​ល្បី​ទាំង​សម្រស់​រូប​នេះ មើល​ទៅ​កាន់តែ​ឆ្វាច​ទាក់ទាញ​ក្រសែភ្នែក​អ្នក​ដទៃ។

លោកស្រី​ក៏​បាន​កាន់​កាបូប​ដៃ Small Lady Dior My ABCDior Bag Lilas Cannage Lambskin តម្លៃ ៦ ២០០ ដុល្លារ ដែល​មាន​ពណ៌​ស្រាល​ជាង​ឈុត តែ​សម​គ្នា​ម៉ាច់​តែម្ដង។ ឈុត​និង​កាបូប បូក​នឹង​ស្បែកជើង Amina Muaddi Rosie Blue តម្លៃ​ជាង ១ ពាន់​ដុល្លារ។

គ្រឿងអលង្ការ​ក៏​ស្អាត មនុស្ស​ក៏​ស្រស់ ធ្វើឲ្យ​អ្នក​ដែល​បាន​ឃើញ​ហើយ​ដក​ចិត្ត​មិន​រួច​ឡើយ ហើយ​ម្យ៉ាង​ជា​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ និង​គ្រឿង​តុបតែង​ស្រាប់ ច្បាស់​ណាស់​ថា​លោកស្រី សម្រស់​លេច​​ធ្លោ​ជាង​គេ៕

អត្ថបទ៖ ឆដា, រូបភាព៖ POV FOTO និង T&L Jewelry