នៅព្រឹកថ្ងៃ ២៨ ខែសីហា ឆ្នាំ ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែលលោក Abdul Raheem Abdulla អញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


ក្នុងឱកាសបានជួបជាមួយសម្ដេចតេជោ ហ៊ុន សែន លោក អាប់ឌុល រ៉ាហ៊ីម អាប់ឌុលឡា ប្រធានសភាម៉ាល់ឌីវក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការរៀបចំសន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកក៏បានកោតសរសើរចំពោះកិត្យានុភាព របស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
នៅក្នុងជំនួបពិភាក្សា រវាងសម្ដេចតេជោ ជាមួយនិង ប្រធានសភានៃសាធារណរដ្ឋម៉ាល់ឌីវ បានជជែកទៅលើ ការពង្រឹងនៅក្នុងក្របខណ្ឌទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំង ២ ការពង្រឹងលើវិស័យទេសចរណ៍ វិស័យកសិកម្ម ជាពិសេសការនាំចេញផលិតផលកសិកម្មផងដែរ៕






អត្ថបទ៖ ឆដា,រូបភាព៖ Samdech Hun Sen of Cambodia




