លោកស្រី គឹម ចាន់ថា ភរិយាអ្នកឧកញ៉ា លាង ពៅ (ភីធើរ) ដែលជាកូនប្រុសទី ៤ របស់លោកអ្នកឧកញ៉ា ភាព ហៀក។ លោកស្រីក៏ជាប្អូនស្រីរបស់ លោកស្រី គឹម ចាន់ណា ភរិយាអ្នកឧកញ៉ា លាង ម៉េង សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាល ជីប ម៉ុង គ្រុប ផងដែរ។

ស្រ្តីអភិជនរូបនេះ តែងតែបានស្វាមី លើកតម្កើងគ្រប់ពេល និងបង្ហាញក្ដីព្រួយបារម្ភ ក៏ដូចក្ដីស្រឡាញ់មិនរើសទីកន្លែង។ លោកស្រី គឹម ចាន់ថា មានកូនប្រុសស្រី ៤ នាក់ ហើយកូនៗស្រីទាំង ៣ គឺមុខមាត់កាត់ទៅរកម្ដាយ ដោយកូនស្រីធំទាំង ២ មើលទៅគឺរឹតតែដូចពុម្ពតែ ១។
អ្នកឧកញ៉ា លាង ពៅអគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាស្ថាបនិក Rev Up Cambodiaចំណែកលោកស្រី គឹម ចាន់ថា ជាភរិយាគឺជាអគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង អ៉ីនដាស្ទ្រីស៍ និងជាស្ត្រីមានចំណេះដឹង ជំនាញច្បាស់លាស់ កាន់តួនាទីមានប្រសិទ្ធភាព។

សម្រាប់កូនប្រុសស្រីទាំង ៤ សមាជិកក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុន ជីប ម៉ុង មិនសូវបង្ហាញលើបណ្ដាញសង្គមឡើយ តែជារឿយៗក្នុងកម្មវិធីរបស់ក្រុមហ៊ុន កូនៗទាំងអស់របស់អ្នកឧកញ៉ា លាង ពៅ និងលោកស្រី គឹម ចាន់ថា មិនដែលអាក់ខានឡើយ។
តាមរយៈរូបភាពប៉ុន្មានសន្លឹកច្រើនសន្លឹកនៃគ្រួសារអ្នកឧកញ៉ា លាង ពៅ ក្នងថ្ងៃខួបកំណើតកូនស្រីពៅបងប្រុស គឺអ្នកឧកញ៉ា លាង ម៉េង ឃើញថាសម្រស់កូនស្រីធំទាំង ២ របស់លោកស្រី គឹម ចាន់ថា ស្រស់ស្អាតដូចម្ដាយ ហើយកម្ពស់កំពទៀតសោតស្មើគ្នានឹងលោកស្រីទៅហើយ៕




អត្ថបទ៖ ឆដា, រូបភាព៖ Bong Joy




