បើទោះជាកម្មវិធីភ្ជាប់ពាក្យរវាង អ៊ឹង នីខូល និង ផន មុតច័ន្ទឧត្តម ដែលជាកូនប្រុសរបស់លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស កន្លងផុតទៅហើយក៏ដោយ តែភាពឆើតឆាយនៃពិធីនោះ។

កម្មវិធីភ្ជាប់សាច់ភ្ជាប់ឈាម ភ្ជាប់ទាំងពាក្យសម្ដីនៃគ្រួសារសេដ្ឋី ២ គឺខាងស្រី ជាកូនបណ្ដូលចិត្តរបស់ឧកញ៉ា លាង ហួង អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន ព្រមទាំងលោកស្រី ឈុន គីមឡេង ហើយខាងប្រុសគឺជាកូនសំណព្វរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។
ក្រោយរៀបចំកម្មវិធីប្រពៃណីរួចរាល់ អ៊ឹង នីខូល និង Erich បានផ្លាស់ចូលឈុតសម័យ ដោយខាងស្រីបានជ្រើសរើសយក២ ឈុត ១ វែង១ ខ្លី។ សម្រាប់ឈុតវែងក្រោយចប់កម្មវិធីប្រពៃណីភ្លាមៗ នីខូល បានជ្រើសរើស Elilhaam Beaded Tulle Resin Dress ដែលមានតម្លៃជាង ១ ម៉ឺនដុល្លារ។ រួមបន្ថែមដោយឈុតគ្រឿងអលង្ការBvlgari.
ចូលមកដល់ឈុតទី២ សម្រាប់ពិធីជប់លៀងនាពេលរាត្រីកាលពីថ្ងៃភ្ជាប់ពាក្យ ទី ១៤ ខែសីហា ឆ្នាំ ២០២៦ អ៊ឹង នីខូល បានជ្រើសរើសឈុតខ្លី CLIO PEPPIATT Wildflower crystal-embellished satin mini dress តម្លៃជាង ២ ៤០០ ដុល្លារ៕











អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia និង One Memory




