កូនក្រមុំអភិជនដែលថ្ងៃការតុបតែងដើមត្នោតលម្អ អ្នកនាង ហេង ស៊ីយ៉ានីត នៅតែ cute និងទទួលបានការចូលចិត្តព្រោះភាពរាក់ទាក់

កាលពី​ថ្ងៃ ១៦ ខែ​សីហា ឆ្នាំ ២០២៦ កន្លង​ទៅ អ្នកនាង ហេង ស៊ីយ៉ានីត ដែល​ជា​កូន​ប្រសា​ស្រី​អ្នក​ឧកញ៉ា ស៊ី ហ៊ូហ៊ុយ បាន​ធ្វើឲ្យ​មាន​ការ​ចាប់អារម្មណ៍​ម្ដង​ទៀត ដោយសារ​តែ​ភាព Cute និង​ភាពរួសរាយ រាក់ទាក់ ​របស់​កូនស្រី​ត្រកូល​អភិជន​រូប​នេះ។

តាមដានជាមួយយើង៖ Million Times

កូន​អ្នក​​​ឧកញ៉ា ស៊ី ហ៊ូហ៊ុយ ដែល​ជា​ស្វាមី ស៊ី ស៊ាងកុក និង​ភរិយា បាន​រៀបចំ​កម្មវិធី​ជួបជុំ​គ្រួសារ ហើយ ហេង ស៊ីយ៉ានីត នៅតែ​រ៉ូប​ប្រេន Nicole + Felicia ដូច​ថ្ងៃ​មង្គលការ​ផង​ដែរ។ អ្នកនាង ហេង ស៊ីយ៉ានីត បាន​ប្រើប្រាស់​ឈុត​ពណ៌​ផ្កាឈូក​ដ៏​ស្រស់​ស្រទន់ សម​នឹង​ស្នាម​ញញឹម​ដ៏​ស្រស់​របស់​សាមី​ខ្លួន។

មិន​ត្រឹម​តែ​ឈុត​ពណ៌​ផ្កាឈូក​ស្រទន់ អ្នកនាង ហេង ស៊ីយ៉ានីត បាន​ពាក់​គ្រឿងអលង្ការ​ពណ៌​ស៊ីជម្ពូ សម​គ្នា​ជាមួយ​ឈុត Nicole & Felicia F26 Evening trunk។ បើ​និយាយ​ពី​តម្លៃ​ឈុត Nicole & Felicia F26 Evening trunk ពណ៌​ផ្កាឈូក​នេះ​វិញ មិន​ត្រូវ​បាន​បង្ហាញ​ឡើយ ដោយសារ​តែ​ជា Collection ថ្មី។

កាលពី​ខែ​មុន មង្គលការ អ្នកនាង ហេង ស៊ីយ៉ានីត និង​លោក ស៊ី ស៊ាងកុក នា​ពេល​រាត្រី ក៏​កូន​ប្រសា​ស្រី​អ្នក​ឧកញ៉ា ស៊ី ហ៊ូហ៊ុយ ក៏​បាន​ជ្រើសរើស​យក​ប្រេន Nicole + Felicia។

ពេល​មង្គលការ អ្នកនាង ហេង ស៊ីយ៉ានីត និង​លោក ស៊ី ស៊ាងកុក បាន​សាង​ភាព​ភ្ញាក់ផ្អើល​ម្ដង​រួច​មក​ហើយ ដោយ​គ្រួសារ​អភិជន​ទាំង​គូ​នេះ បាន​ជ្រើសរើស​យក​ដើម​ត្នោត ជា​ដើមឈើ​តំណាង​ជាតិ​មក​តុបតែង​លម្អ រោង​ការ​យ៉ាង​ប្រណីត ធ្វើឲ្យ​មាន​ការ​កោតសរសើរ​ខ្លាំង​ពី​អ្នក​លេង​បណ្ដាញ​សង្គម៕

អត្ថបទ៖ឆដា, រូបភាព៖ One Memory