សម្រាប់ថ្ងៃខួបកំណើតឧកញ៉ា ស្រី ណារួម ឆ្នាំនេះ ម៉ែរួម បានធ្វើឲ្យគួរឲ្យសរសើរ និងមានភាពកក់ក្ដៅខ្លាំងដោយបានផ្ដល់អំណោយជូនពលរដ្ឋជាច្រើនគ្រួសារ មានទាំងខ្មែរ និងខ្មែរឥស្លាម។

ក្នុងឱកាសខួបកំណើតវ័យ ៣៨ ឆ្នាំ របស់ម្ចាស់ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី បានចែកចាយក្ដីស្រលាញ់ និងអំណោយជូនប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាម ៣២០ គ្រួសារ ហើយម្នាក់ៗមានទឹកមុខត្រេកអរខ្លាំង។
ឧកញ៉ា ស្រី ណារួម បានផ្ដល់ក្ដីស្រលាញ់តាមរយៈថវិកា និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ដោយក្នុងមួយគ្រួសារ ទទួលបាន ថវិកា ៤០ ០០០ រៀល, អង្ករ ១០ គីឡូក្រាម, ថ្នាំដុសធ្មេញគូរីន ច្រាសដុសធ្មេញសាប៊ូដុសខ្លួន KT សាប៊ូកក់សក់កញ្ចប់ ម្សៅក្លៀក។


ម្ចាស់ក្រុមហ៊ុន រួយ អ៊ិនហ្វីនីធី បានផ្ញើបុណ្យកុសលដែលបានធ្វើក្នុងថ្ងៃខួបកំណើតនេះ ជួយនាំមកនូវសុខភាពល្អ សុភមង្គល និងសេចក្ដីចម្រើនដល់ក្រុម។ ម៉ែរួម ដែលជាស្ត្រីខ្មែរដែលមានចិត្តសប្បុរស និងចែករំលែកក្ដីស្រលាញ់។
ស្ត្រីខ្មែររូបនេះបានរួមចំណែកក្នុងការជួយដល់ការអភិវឌ្ឍន៍សង្គមជាតិជាច្រើនតាមរយៈបង្កើតការងារក្នុងស្រុក ដោយពេលនេះសិប្បកម្មនៅតាមខេត្ត ដើម្បីផលិតគ្រឿងទេសច្រើនមុខ។
ស្រ្តីអ្នកជំនួញល្បីឈ្មោះលើវិថីអនឡាញរូបនេះ ទោះមានទ្រព្យសម្បត្តិច្រើន តែមិនមែនជាអ្នកសម្ភារនិយមពេកឡើយ រឹតតែមិនសំញែងរថយន្តទំនើប ដូចអ្នកជំនួញល្បីដទៃទៀតឡើយ៕




អត្ថបទ៖ ឆដា, រូបភាព៖ Srey Narourm




