អ្នកនាង ផន សុផានីសា ជាកូនប្រសាស្រីសេដ្ឋីស្រុកខ្មែរ ហើយក៏ជាកូនស្រីដែលធំធាត់ឡើងក្នុងគ្រួសារមានស្ថានភាពខ្ពង់ខ្ពស់ទៀត។ នាងមានភាពល្បាញល្បីអំឡុងពេលរៀបមង្គលការ ដោយសារអ្នកឧកញ៉ា លាង ម៉េង និង គឹម ចាន់ណា ឡើងបកស្រាយចម្រៀងឡើងផ្អើលពេញស្រុកខ្មែរ។

ជាក់ស្ដែងពេលអ្នកនាងបង្ហាញខ្លួនចូលរួមកម្មវិធីផ្សេងៗតែងតែត្រូវបានគេចាប់អារម្មណ៍លើការតុបតែងខ្លួនបានយ៉ាងស្រស់ស្អាត ថ្លៃថ្នូរ និងមានភាពស៊ីវិល័យខ្ពស់ ស័ក្ដិសមជាស្ត្រីអភិជនអភិជនក្នុងចំណោមនារីជាច្រើន។
ដូចកាលថ្ងៃខួបកំណើតប្អូនថ្លៃស្រីពៅ អ្នកនាង នីសា ពិតជាបង្ហាញឲ្យឃើញច្បាស់ថា នាងសមនឹងហៅថានារីទាន់សម័យ។ ដោយថ្ងៃនោះចៅស្រីឯកឧត្ដម ជា សុផារ៉ា បានគ្រងឈុតពណ៌បៃតង Atu Body Couture velour sleeveless maxi dress ដែលមានតម្លៃ ជាង ១ ១៥០ ដុល្លារ។
បន្ថែមដោយកាបូបដៃប្រេន Goyard Saigon ស៊ីនឹងឈុតពណ៌បៃតងដូចគ្នាតម្លៃជាង ៥ ២០០ ដុល្លារ ហើយបន្ថែមដោយគ្រឿងអលង្ការ van cleef ទាំងខ្សែក ក្រវិល ខ្សែដៃ ហើយគ្រឿងអលង្ការ van cleef ជាម៉ាកយីហោសំណព្វចិត្តរបស់កូនប្រសាស្រីថៅកែ ជីប ម៉ុង៕






អត្ថបទ៖ ឆដា, រូបភាព៖ Bong Joy




