អគ្គនាយិកាក្រុមហ៊ុន ប៉េងហួត គ្រុប គឺលោកស្រី ហុង ដានី កាលពីពេលថ្មីៗនេះបានបង្ហាញវត្តមានចូលរួមកម្មវិធីខួបកំណើតកូនស្រីនៃដៃគូពាណិជ្ជកម្មខ្លួន ក្នុងនាមជាចាស់ទុំ។

លោកស្រី ហុង ដានី ជាអ្នកជំនួញស្រីដែលមានទាំងចំណេះ ជំនាញ រូបរាង និងសុខភាពរឹងមាំ ដែលអាចមើលឃើញយ៉ាងច្បាស់តាមរយៈការភាពស្រស់ស្អាតនៃសម្រស់ដែលបញ្ចេញពន្លឺ និងស្នាមញញឹមនៅលើផ្ទៃមុខ។
ភាពប៉ិនប្រសព្វការងារមុខជំនួញ គ្រួសារ និងការថែរក្សារូបសម្រស់ខ្លួនឯង ជារឿងចាំបាច់របស់សហគ្រិនស្រ្តីនាសម័យនេះ ហើយ លោកស្រី ដានី គឺមានទាំងអស់។ លោកស្រី ហុង ដានី កាលពីពេលថ្មីៗនេះបានបង្ហាញខ្លួនចូលរួមអបអរខួបកំណើតកូនស្រីពៅរបស់អ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា ដោយបានជ្រើសរើសរ៉ូបពណ៌ស្វាយខ្ចី និងកាបូបដៃ Hermès ស៊ីគ្នានឹងរ៉ូបសាច់ខោវប៊យនោះណាស់។
សម្រាប់កាបូបដៃ Hermès Kelly Cut Cassis Shiny Porosus Crocodile Diamond Hardware មានតម្លៃរាប់ម៉ឺនដុល្លារ បូករួមជាមួយគ្រឿងអលង្ការពេជ្រ និងគជ់ខ្យងដ៏ស្រស់ស្អាត និងមើលទៅសែនស្រគត់ស្រគំ។
ភរិយាអ្នកឧកញ៉ា ថៃ ជាហួត នាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប តែងតែជ្រើសរើសភាពស្រស់ស្អាត បែបសាមញ្ញ តែថ្លៃថ្នូរ ដោយធម្មជាតិអំណោយផល រូបរាង មុខមាត់ បូកបន្ថែមការតុបតែងបន្ថែម ធ្វើឲ្យលោកស្រី ហុង ដានី ស្រស់ញញឹម សមជាស្ត្រីអភិជន៕
អត្ថបទ៖ ឆដា, រូបភាព៖ BONG JOY




