កាលពីសប្ដាហ៍មុនអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមគ្រួសារបានរៀបចំកម្មវិធីឡើងភូមិគ្រឹះថ្មីនៅទីក្រុងម៊ែលប៊ន ប្រទេសអូស្ត្រាលី ដោយមានវត្តមានភ្ញៀវទៅពីស្រុកខ្មែរ ដែលសុទ្ធសឹងតែជាមនុស្សជំនិត និងមិត្តសម្លាញ់ក្នុងវិជ័យជំនួញ។

ក្នុងនោះដែរ គេក៏ឃើញមានវត្តមានអ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា និងកូនប្រុសទី ២ កំលោះ អ៊ឹង ប្រីយ៉ាន ដែលជាអ្នកបន្តវេនរបស់ ជីប ម៉ុង គ្រុប ចូលរួមផងដែរ។ តាមរយៈរូបភាពបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា កញ្ញា គិត ស៊ូរៀ រង្សី កូនស្រីច្បងរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថតទន្ទឹមគ្នាជាមួយលោក អ៊ឹង ប្រីយ៉ាន។
ធ្វើឲ្យមហាជនយល់ឃើញថា អ្នកបន្តវេនគ្រួសារសេដ្ឋីទាំង ២ គិត ស៊ូរៀ រង្សី និង អ៊ឹង ប្រីយ៉ាន អាចនឹងឈានទៅដល់ការមានដំណឹងល្អក្នុងពេលឆាប់ៗនេះ។ ព្រោះក្នុងកម្មវិធីនោះ គ្រួសារ ជីប ម៉ុង មានតែអ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា និងកូនប្រុសទី ២ ព្រមជាមួយលោកអ្នកឧកញ៉ា ភាព ហៀក។ ចំណែកកូនចៅ លោកអ្នកឧកញ៉ា ភាព ហៀក មិនមានវត្តមាននៅទីនោះឡើយ។
គួរបញ្ជាក់ថា លោក អ៊ឹង ប្រីយ៉ាន កាលពីឆ្នាំ ២០២៥ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Suffolk និងជាសាកលវិទ្យាល័យស្រាវជ្រាវឯកជនមួយនៅទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក៕















អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត និង Khat Vaihang




