កាបូបដៃ Prada មួយទៀតរបស់សេដ្ឋិនី ទ្រី ដាណា ទាំងស្អាត សមសួននឹងសម្លៀកបំពាក់បែប​រម្យទម

ជា​ទូទៅ​ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ NNP សេដ្ឋិនី ទ្រី ដាណា ជា​អ្នក​ជំនួញ​ជោគជ័យ​ដែល​មិន​សូវ​ចូលចិត្ត ឬ​​ក៏​កម្រ​បង្ហាញ និង​ដូរ​កាបូប​ម៉ាក​យីហោ​ល្បី​ៗ​ច្រើន​ប៉ុន្មាន​ឡើយ។

តាមដានជាមួយយើង៖ Million Times

កាលពី​អំឡុង​ដើម​ខែ​ឧសភា ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ NNP បាន​ធ្វើឲ្យ​មហាជន ក៏​ដូច​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ដែល​អគ្គ​នាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេម​បូឌា ត្រេនឌីង ខូអិលធីឌី កាន់​កាបូប​ដៃ​​ Prada តម្លៃ​ជិត ៣ ពាន់​ដុល្លារ ម្ដង​រួច​ហើយ។

ថ្មី​ៗ​នេះ​នៅ​ពេល​ចូលរួម​មង្គលការ​ថៅកែ​ហាង​កាត់ដេរ​ដ៏​ធំ​ប្រចាំ​ប្រទេស គេ​សង្កេត​ឃើញ​ថា អគ្គ​នាយិកា​ក្រុមហ៊ុន ដាណា ទ្រី ខេម​បូឌា ត្រេនឌីង ខូអិលធីឌី បាន​កាន់​កាបូប Prada Satin Crystal Metal Triangle តម្លៃ​ជាង ៣ ពាន់​ដុល្លារ។

កាបូប​ដៃ Prada តម្លៃ​ជាង ៣ ពាន់​ដុល្លារ​សម​នឹង​រ៉ូប​ពណ៌​ទឹកមាស បែប​សុភាព​រាបសា សម​សួន​ជា​ថៅកែ​ស្រី​ល្បី​ក្នុង​វិស័យ​អនឡាញ។ បន្ថែម​ដោយ​កាបូប​ដៃ​តម្លៃ​ថ្លៃ លោកស្រី ទ្រី ដាណា បាន​ពាក់​គ្រឿងអលង្ការ​យ៉ាង​ស្រស់​ស្អាត ដោយ​ឆើតឆាយ ដែល​មាន​ត្បូង​ចម្រុះ​ពណ៌ ភ្លឺ​ចែងចាំង ពេល​ត្រូវ​ភ្លើង​អំពូល​គ្រីស្តាល់៕

PRADA Crystal-Embellished Satin Shoulder Bag

អត្ថបទ៖ ឆដា, រូបភាព៖ Dana Try