ពិធី​ដង្ហែ​ផ្កា​ស្លាមង្គលការកូនស្រីអ្នកឧកញ៉ា ទៀ ណារ៉ាវុទ្ធ និងកូនប្រុសអ្នកឧកញ៉ា ឡោក ហួរ អមដោយរថយន្តទំនើបៗ

កាលពី​ថ្ងៃ ២១ ខែ​មិថុនា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ កម្មវិធី​មង្គលការ​ដ៏​ធំ​ដែល​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម OCIC យ៉ាង​អធិកអធម​ក្រោម​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ដែល​ជា​ថ្នាក់​ដឹកនាំ​មន្រ្តី​រាជការ និង​អ្នក​ជំនួញ​តូច​ធំ​ប្រចាំ​ស្រុក​ខ្មែរ។

តាមដានជាមួយយើង៖ Million Times

អាពាហ៍ពិពាហ៍​កូនប្រុស​អ្នកឧកញ៉ា ឡោក ហួរ មាន​នាម លីមហ៊ួរ នីរ៉ា និង​កូនស្រី​អ្នកឧកញ៉ាទៀ ណារ៉ាវុទ្ធ ព្រម​ទាំង​អ្នកឧកញ៉ា មាស សុភារី នាម មាស រីតា ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន ក៏​ព្រោះតែ​ជា​គ្រួសារ​អភិជន​ប្រចាំ​ស្រុក។

កូន​កំលោះ​រូប​សង្ហា ជា​គូ​កូន​ក្រមុំ​ស្រស់​សោភា បាន​រៀបចំ​ខ្លួន​យ៉ាង​ប្រណីត គ្មាន​ទាស់​ចន្លោះ​គ្រប់​កន្លុកកន្លៀត។ សម្លៀកបំពាក់​ច្នៃ​យ៉ាង​ពិសេស​សម្រាប់​គូ​ស្វាមី​ភរិយា​ថ្មោងថ្មី ចំណែក​ក្រម​គ្រួសារ និង​ភ្ញៀវ​កិត្តិយស​ទាំង​សងខាង​ពិតជា​ពិសេស ព្រោះ​សុទ្ធសឹង​តែ​អ្នក​មាន​មុខមាត់​ក្នុង​សង្គម ទាំង​ថ្នាក់​មន្រ្តី​រាជការ និង​អ្នក​ជំនួញ។

ក្រៅពី​ថ្នាក់​ដឹកនាំ​កំពូល​ៗ​ចូលរួម​ក៏​មាន​វត្តមាន​ពី​សំណាក់​អ្នក​បង្កើត​មាតិកា និង​ការ​មាន​មុខមាត់​នៅ​លើ​បណ្ដាញ​សង្គម​ជាច្រើន​ថែម​ទៀត​ផង ដើម្បី​ឲ្យ​ពរជ័យ​ដល់​គូ​ស្វាមី​ទាំង ២។

កាន់តែ​អស្ចារ្យ​ពិធី​ដង្ហែ​ផ្កា​ស្លា ​សុទ្ធតែឡានទំនើបៗ​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ពី​សំណាក់​សាច់ញាតិ​ខាង​កូន​កំលោះ ដែល​ធ្វើឲ្យ​អាពាហ៍ពិពាហ៍​នោះ កាន់តែ​ប្លែក​ភ្នែក៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory