លោកស្រី ឆាយ លក្ខិណា មិនដែលមានភាពចន្លោះខ្វះខាតអ្វីឡើយពេលបង្ហាញខ្លួនម្ដងៗ ពិសេសពេលចូលរួមក្នុងកម្មវិធីមង្គលការផ្សេងៗ កាន់តែអស្ចារ្យ និងទាក់ភ្នែកបំផុតជាមួយសម្លៀកបំពាក់ប្រពៃណី។


កាលពីពេលពេលថ្មី ថៅកែហាងពេជ្រ ឡុកហ្វុក លោកស្រី ឆាយ លក្ខិណា បានចូលរួមកង្គលការមួយដោយបានជ្រើសរើសឈុតផាមួងពណ៌ផ្កាឈូក និងកំណាត់អាវប៉ាក់ទឹកសមុទ្រ ស្បៃទ្រាប់ស៊ីនឹងសំពត់ ពិតជាស្រស់ និងទាក់ចិត្តក្រៃលែង។
លោកស្រី ឆាយ លក្ខិណា ក្នុងឈុតសម្លៀកបំពាក់ពណ៌ផ្កាឈូកស្រស់ស្អាតមួយកម្រិតហើយ តែនៅពេលបន្ថែមកាបូបដៃប្រេនដ៏ល្បី Hermès។ កាបូប Hermès Kelly Pochette – Rose Confetti តម្លៃជាង ២៥ ០០០ ដុល្លារ ស៊ីគ្នានឹងសម្លៀកបំពាក់ប្រពៃណីតែម្ដង។ ចំណែកឈុតគ្រឿងអលង្ការSapphire Petal របស់ Bulgari ដែលមានត្បូងពណ៌ទឹកប៊ិចលេចត្រដែតតែម្ដង។
នរណាមិនល្បីលោកស្រី ឆាយ លក្ខិណា ជាអ្នកជំនួញស្រីដ៏ជោគជ័យ និងមានភាពល្បាញល្បីក្នុងការរៀបចំខ្លួន។ មិនថាសម្លៀកបំពាក់ គ្រឿងអលង្ការ កាបូបដៃ ព្រមទាំងសម្ភារតុបតែងខ្លួនឡើយ លោកស្រី លក្ខិណា តែងតែប្រើប្រាស់ម៉ាកល្បីៗជាប់ជានិច្ច។
ពិសេសអគ្គនាយិកាក្រុមហ៊ុន ហ្គោដេន អេរ៉ា យូអិលរី ឯ.ក មានកាបូប Hermès ជាច្រើនម៉ូដ ហើយសុទ្ធសឹងតែជារបស់កម្រ៕


អត្ថបទ៖ ឆដា, រូបភាព៖ PHAHUM




