ការរស់នៅប្រកបដោយសេចក្ដីសុខរបស់ លោកស្រី សុភា បុត្រឈរ ឬឈ្មោះពិត ណូ សុភា ដែលទើបទទួលបានគោរមងារឧកញ៉ា កាលពីពេលថ្មីៗកន្លងទៅនេះ តែងតែត្រូវបានមហាជនតាមដានយ៉ាងយកចិត្តទុកដាក់។


ពិសេសការលេងខ្លួនយ៉ាងស្រស់ស្អាតរបស់លោកស្រី សុភា បុត្រឈរ ដែលទាំងស្រស់ស្អាត សក្ដិសមឋានៈ មុខមាត់ក្នុងសង្គមរាប់ចាប់តាំងពីនៅស្រុកខ្មែរ និងនៅអាល្លឺម៉ង់។
លោកស្រី សុភា បុត្រឈរ ជាស្ត្រីទាន់សម័យ និងមានរសនិយមខ្ពស់ ក្នុងការជ្រើសរើសប្រេនសម្រាប់ស្លៀកពាក់ និងគ្រឿងអលង្ការ។ មិនតែប៉ុណ្ណោះ ការលេងម៉ូដវ៉ែនតា ក៏ជារបស់តុបតែងខ្លួនដែលស្រ្តីខ្មែរ មានស្វាមីជាសេដ្ឋីអាល្លឺម៉ង់រូបនេះ មិនអាចខ្វះបានដែរ។
ក្នុងនោះម៉ាកយីហោនីមួយៗរបស់លោកស្រី សុភា បុត្រឈរ យកមកប្រើប្រាស់បានធ្វើឲ្យម្នាក់ៗចំហមាត់ជាមួយតម្លៃ និងសោភណភាព។ ខាងក្រោមគឺជាម៉ាក និងតម្លៃនៃប្រេនវ៉ែនតារបស់ភរិយាសេដ្ឋីអាល្លឺម៉ង់ Udo Böttcher ពិតជាខ្ពស់ខ្លាំង៖
១. Fendi first fe 4082us 30t butterfly sunglasses តម្លៃជាង ៥០០ ដុល្លារ

២. Louis Vuitton Black/Gold Tone Gradient Z1993U LV Moon Metal Cat Eye Sunglasses តម្លៃជាង ៥៦០ ដុល្លារ

៣. CHANEL Acetate Rectangle BLACK Sunglas តម្លៃ ៨៦០ ដុល្លារ

៤. Dior Eyewear 30Montaigne S7U square sunglasses តម្លៃ ៥៦២ ដុល្លារ


៥. GUCCI Square frame sunglasses តម្លៃ ៧៤០ ដុល្លារ

អត្ថបទ៖ឆដា, រូបភាព៖ Sophea Böttcher




