ឧកញ៉ា លី សុវណ្ណ និងភរិយា ជាអ្នក​កំដរ​មង្គលការអ្នកឧកញ៉ា ម៉ម វណ្ណឌី

កាលពី​ថ្ងៃ​មង្គលការ​របស់​អ្នកឧកញ៉ា ម៉ម វណ្ណឌី អ្នកឧកញ៉ា ទៀង ផល្លា កាលពី​ថ្ងៃ ១៥-១៦ ខែ​មិថុនា ឆ្នាំ ២០២៦ កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា កូន​កំដរ​ទាំង​ប្រុស​ស្រី​ជា​គូ​ស្វាមី​ភរិយា។ នោះ​គឺ​ឧកញ៉ា លី សុវណ្ណ។

តាមដានជាមួយយើង៖ Million Times

ឧកញ៉ា លី សុវណ្ណ និង​ភរិយា​ដ៏​ស្រស់​ស្អាត​គឺ​លោកស្រី ម៉ិញ សុធា សម​គ្នា​តែម្ដង ពិសេស​ពេល​គ្រង​ឈុត​ប្រពៃណី​ម្ដង​ទៀត នា​អំឡុង​ធ្វើ​ជា​អ្នក​កំដរ​មង្គលការ​មិត្តភ័ក្ដិ​បែប​នេះ។

អគ្គនាយករង​ក្រុមហ៊ុន ប៊ែលធី​គ្រុប និង​ជា​ម្ចាស់​បុរី លី សុវណ្ណ គឺ​ឧកញ៉ា លី សុវណ្ណ បាន​ចូលរួម​តាំង​ពី​ថ្ងៃ​ចូល​រោង​នៃ​មង្គលការឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សា​សម្ដេច​តេជោ ហ៊ុន សែន និង​កូនក្រមុំ​អ្នកឧកញ៉ា ទៀង ផល្លា និង​ត្រូវ​បាន​រៀបចំ​ខ្លួន​សមសួន​យ៉ាង​ខ្លាំង។

បើ​ទោះ​ជា​រៀបការ​ហើយ​ច្រើន​ឆ្នាំ ភរិយា​អគ្គនាយករង​ក្រុមហ៊ុន ប៊ែលធី​គ្រុប លោកស្រី ម៉ិញ សុធា នៅតែ​ស្រស់​ស្អាត ហើយ​មិន​ចេះ​ចាស់​សោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​លោកស្រី ម៉ិញ សុធា ជា​ស្ត្រី​ស្រគត់ស្រគំ និង​ឫកពា​ទន់ភ្លន់ ពេញ​បុគ្គលិក​ជា​នារី​ខ្មែរ។

ចូល​មក​ដល់​កម្មវិធី​ពេល​រាត្រី​ អគ្គនាយករង​ក្រុមហ៊ុន ប៊ែលធី​គ្រុប និង​ជា​ម្ចាស់​បុរី លី សុវណ្ណ គឺ​ឧកញ៉ា លី សុវណ្ណ និង​ភរិយា​ក៏​បាន​ផ្លាស់ប្ដូរ​ឈុត​ថ្មី កាន់តែ​ស្រស់​ស្អាត និង​សង្ហា​ថែម​មួយ​កម្រិត​ទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖ LY Sovann , FAST films&photography និង The ring wedding cambodia