លោស្រី តែ ស៊ូអេង បន្ថែមសមាជិក Hermès ចូលក្នុងផ្ទះជាបន្តបន្ទាប់

ថៅកែ​ផលិតផល TRE លោកស្រី តែ ស៊ូអេង នៅតែ​មិន​បន្ទូរ​ដៃ​ក្នុង​មុខ​ជំនួញ Skincare ហើយ​ក៏​មិន​ព្រម​បន្ថយ​ភាព​មាន​បាន​ដែរ។ អគ្គ​នាយិកា​ក្រុមហ៊ុន​ ធី អ អ៉ី អ៉ីមផត អិចផត​ ឯ.ក បាន​បង្ហាញ​ពី​ភាព​ហាយសូ​បន្ថែម​ទៀត ដោយ​បន្ត​នាំ​យក Collection Hermès ជាច្រើន​មិន​ថា​កាបូប​ស្បែក​ជើង និង​សម្លៀកបំពាក់​ជាដើម។

តាមដានជាមួយយើង៖ Million Times

គ្រាន់តែ​សម្បក​វេច​ខ្ចប់​ពណ៌​ទឹកក្រូច​ដែល​លោកស្រី ស៊ូអេង កាន់​គេ​អាច​ដឹង​យ៉ាង​ច្បាស់​ណាស់​ថា ខាង​ក្នុង​គឺជា​សម្ភារៈ​ផ្សេង​ៗ​ដែល​ជា​ប្រេន​លំដាប់​កំពូល​ក្នុង​លោក Hermès របស់​បារាំង​បាត់​ទៅ​ហើយ។

តាម​រយៈ​វីដេអូ​របស់ ម្ចាស់ក្រុមហ៊ុន T R E IMPORT EXPORT CO.,LTD បង្ហោះ​លើ​បណ្ដាញ​សង្គម ឃើញ​ថា​លោកស្រី តែ ស៊ូអេង បាន​យក​សម្ភារៈ និង​សម្លៀកបំពាក់​របស់ Hermès ច្រើន​ប្រភេទ​ដូចជា អាវ, ស្បែកជើង និង​ខ្សែ​ក្រវាត់។

មិន​ត្រឹម​កាបូប​ស្បែកជើង​របស់​ប្រេន Hermès ប៉ុណ្ណោះ​ទេ សេដ្ឋិនី​រូបនេះ​ក៏​មាន​ទិញ​ថែម​នូវ​វ៉ែនតា​ប្រេន Dior ទៀត​ផង។ បើ​ក្រឡេក​ទៅ​ខាង​ក្រោយ​ខ្នង​លោកស្រី ក្នុង​បន្ទប់​ទុក​ដាក់​សម្លៀកបំពាក់​ថ្លៃ​ៗ សុទ្ធតែ​ថង់ និង​ប្រអប់ Hermès ឡើង​ទឹកក្រូច​ឆ្អិនឆ្អៅ​តែម្ដង។

គួរបញ្ជាក់ថាលោកស្រី តែ ស៊ូអេង គឺជាកំពូល​អ្នកលក់ផលិតផលអនឡាញដែលមានរសនិយមខ្ពស់លើប្រេន Hermès ហើយលោកស្រីតែងតែទិញជាកាបូបស្បែកជើង ទាំងនោះ ដើម្បី​មក​បំពេញ​ក្ដី​សុខ និង​ក្ដីស្រមៃ ហើយ​ក៏ជា​ការតបស្នង​នូវ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ធ្វើ​ការងារ​មិន​ឈប់ឈរ៕

អត្ថបទ៖ ឆដា, រូបភាព៖ Te SouEng