កូន​ប្រសា​ស្រី​របស់​អ្នក​ឧកញ៉ា លាង ម៉េង នៅតែលេចធ្លោ និងស្រស់ស្អាតនាថ្ងៃមង្គលការបងប្រុស

អ្នកនាង ផន សុផានីសា ដែល​ជា​ចៅស្រី​លោក​ ជា សុផារ៉ា និង​ត្រូវជា​កូន​ប្រសា​ស្រី​របស់​អ្នក​ឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ខ្មែរ​ប៊ែវើរីជីស ព្រម​ទាំង​ស្វាមី​បាន​បណ្ដើរ​គ្នា​ត្រសង​ចូលរួម​ថ្ងៃ​មង្គលការ​បង​ប្រុស​បង្កើត កាលពី​ម្សិលមិញ​នេះ។

តាមដានជាមួយយើង៖ Million Times

​កូន​ប្រសា​ស្រី​របស់​អ្នក​ឧកញ៉ា លាង ម៉េង និង​លោក​ជំទាវ គីម ចាន់ណា បាន​រៀបចំ​ខ្លួន​បែប​ធម្មជាតិ​ៗ តែ​ស្រស់​ស្អាត​គ្មាន​ទាស់​មិន​ថា​សម្លៀកបំពាក់​បុរាណ និង​រ៉ូប​រាត្រី​សម័យ​ថ្មី។

ក្នុង​នោះ​អ្នកនាង​បាន​គ្រង​ឈុត​បែប​ប្រពៃណី​ខ្មែរ សំពត់​ផាមួង​បត់ អាវ​ប៉ាក់ ពណ៌​បែប​ស្រទន់​ៗ​ជាច្រើន​ឈុត អម​ដោយ​កាបូប​ប្រេនLouis Vuitton Capucines Mini តម្លៃ ៦ ៨៩៩ ដុល្លារ និង​ស្បែក​ជើង Dior White Lace J’Adior Slingback Pumps តម្លៃ ជាង ១ ២០០ ដុល្លារ។ ក្រៅពី​កាបូប Louis Vuitton Capucines Mini ចៅស្រី​លោក ជា សុផារ៉ា រូប​នោះ​បាន​កាន់​កាបូប Dior មួយ​ទៀត តម្លៃជាង ៤ ៤០០ ដុល្លារ។

សម្រស់​បែប​ស្រគត់ស្រគំ​របស់​កូនស្រី​លោក ម៉ឹង មករា រដ្ឋលេខាធិការ​ទី​ស្ដី​ការ​គណៈរដ្ឋមន្ត្រី មិន​ថា​ក្នុង​សម្លៀកបំពាក់​ណា​ឡើយ គឺ​គ្មាន​ទាស់​តែម្ដង។ ចំណែក​ការ​រៀបចំ​គ្រឿងអលង្ការ ក៏​ស័ក្តិសម​ជាមួយ​ឈុត​ទាំងអស់​ដូច​គ្នា​ផងដែរ។

ងាក​ចូល​មក​ដល់​ពេល​រាត្រី អ្នកនាង នីសា ក៏​បាន​គ្រង​ឈុត​ប្រេន Saiid Kobeisy ដែល​មាន​តម្លៃ​ជាង ៤ ៤៥០ ដុល្លារ​ដ៏​សិចស៊ី​ខាង​ខ្នង បញ្ចេញ​សម្រស់​អម​ដោយ​ការ​ទម្លាក់​សក់​មូល​រួញ​ភ្លី​ធំ៕

អត្ថបទ៖ ឆដា, រូបភាព៖ The ring wedding cambodia