ការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ទាំងកំណើនចំនួនរោងចក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលបង្ហាញពីទំនុកចិត្តរបស់អ្នកវិនិយោគចំពោះស្ថិរភាព សក្ដានុពល និងអនាគតនៃឧស្សាហកម្មកម្ពុជា
Tag: ឧស្សាហកម្ម
ប្រេស៊ីល-កម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិឧស្សាហកម្ម នវានុវត្តន៍ និងការអភិវឌ្ឍឧស្សាហកម្ម
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានជួបពិភាក្សា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្ម កសិឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ
កម្ពុជាអនុម័តស្តង់ដារចំនួន ៤៥ ដើម្បីជំរុញប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិ បានសម្រេចអនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) គាំទ្រការអភិវឌ្ឍឧស្សាហកម្ម សម្រួលពាណិជ្ជកម្មអន្តរជាតិ និងលើកកម្ពស់គុណភាព សុវត្ថិភាពផលិតផល និងការការពារអ្នកប្រើប្រាស់
មូលនិធិ SDF សហការជាមួយ សសក និងសមាគមឧស្សាហកម្មនានា ដើម្បីពង្រឹងកម្លាំងពលកម្មជំនាញរបស់កម្ពុជា
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមធុរកិច្ចធំៗចំនួនបួន និងសហព័ន្ធឧស្សាហកម្មមួយ រួមទាំងសមាគមស្វាយចន្ទីកម្ពុជា (សសក) ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន
កម្ពុជា-សិង្ហបុរី ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារ និងនវានុវត្តន៍
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីម្សិលមិញ បានទទួលជួបឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដើម្បីពិភាក្សាការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពអាហារ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើអត្ថប្រយោជន៍ជាក់ស្តែង និងការផ្សារភ្ជាប់ជាមួយវិស័យឯកជន។
សមាគមឧស្សាហកម្មជ្រលក់ពណ៌ចិន សម្លឹងឃើញកម្ពុជាជាគោលដៅវិនិយោគមួយអំណោយផល
ឧស្សាហកម្មបោះពុម្ព ជ្រលក់ពណ៌ និងវាយនភណ្ឌ នៅប្រទេសចិន បាននិងកំពុងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្រៅប្រទេស
រាជរដ្ឋាភិបាល ដាក់ទិសដៅអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង ឱ្យក្លាយជាតំបន់ឧស្សាហកម្ម
រាជរដ្ឋាភិបាល ដាក់ទិសដៅក្នុងការអភិវឌ្ឍ និងប្រែក្លាយខេត្តស្វាយរៀង និងបណ្តាខេត្តទិសខាងកើត ឱ្យក្លាយជាតំបន់ឧស្សាហកម្ម និង កសិ-ឧស្សាហកម្ម ប្រកបដោយសក្កានុពលខ្ពស់ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។
ក្រសួងឧស្សាហកម្ម និងក្រសួង METI ជប៉ុន សហការគ្រប់គ្រងការបំពុល និងគាំទ្រឧស្សាហកម្មកម្ពុជា
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលជួបលោក Hamasaka Takashi ប្រធានការិយាល័យ ជំរុញការគ្រប់គ្រងបរិស្ថាននៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ជប៉ុន (METI) ដើម្បីពិភាក្សា វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងការបំពុល។
កម្ពុជា ស្រូបទាញទុនវិនិយោគបានជាង ២៥ ពាន់លានដុល្លារពីវិស័យឧស្សាហកម្ម
កម្ពុជា បានទាក់ទាញទុនវិនិយោគពីវិស័យឧស្សាហកម្មបានប្រមាណជាង ២៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ខណៈតម្លៃបរិមាណផលិតផលសរុបក្នុងវិស័យនេះមានចំនួនជាង ១៣ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញផ្សាយនៅថ្ងៃនេះ។
CDC លើកទឹកចិត្តឱ្យវិនិយោគិន បង្កើតតំបន់សេដ្ឋកិច្ចពិសេសផ្តោតលើកន្សោមឧស្សាហកម្ម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្តលើកទឹកចិត្តឱ្យ ក្រុមហ៊ុន IDECGROUP ASIA បង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ ដែលអាចរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុនស្រាប់ ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួន។













