ក្រុមគ្រួសារនៃអ្នកឧកញ៉ា លាង ម៉េង និងលោកស្រី គឹម ចាន់ណា ទាំងអស់គ្នា បានចូលរួមកម្មវិធីសិរីមង្គលកូនប្រុសអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ព្រោះគ្រួសារទាំង ២ គឺជាដន្លងនឹងគ្នាស្រាប់ដែរ។

ក្នុងនោះលោកស្រី គឹម ចាន់ណា ដែលគេមើលឃើញច្បាស់ថា ជាស្ត្រីមានភ័ព្វវាសនាខ្ពស់ និងមានសម្រស់ចំណេះដឹង កិរិយាមារយាទល្អ បានដើរតួនាទីជាអ្នកដឹកដៃឲ្យឲ្យកូនកំលោះ ស៊ី ស៊ាងកុក ត្រូវជាកូនប្រុសនៃអ្នកដន្លង។
ចំណែកកញ្ញា អ៊ឹង វត្តី បណ្ដើរគ្នាយ៉ាងត្រសងជាមួយដណ្ដឹង ស៊ី ហ៊ួតកុក ចូលរួមមង្គលការអនាគតបងថ្លៃប្រុស និងបងថ្លៃស្រីក្នុងសម្លៀកបំពាក់យ៉ាងស្រស់ស្អាតសមសួនក្នុងសម្លៀកបំពាក់ខ្មែរ ជាមួយគ្រឿងអលង្ការពេជ្រភ្លឺចិញ្ចាច។

មិនត្រឹមតែគ្រួសារអ្នកឧកញ៉ា លាង ម៉េង ឡើយ មានលោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន និងភរិយា តែ សុវណ្ណី , អ្នកឧកញ៉ា លាង ពៅ និងលោកស្រី គឹម ចាន់ថា ព្រមទាំងលោកស្រី លី សុខឆេង និងស្វាមី។
ម្នាក់ៗនៃគ្រួសារ ជីប ម៉ុង បានរៀបចំខ្លួនយ៉ាងស្រស់ស្អាត និងសង្ហាក្នុងសម្លៀកបំពាក់ និងគ្រឿងតុបតែងផ្សេងៗគ្នា។ ក្នុងនោះក៏មិនភ្លេចនូវគ្រឿងពេជ្រចិញ្ចាច។
បើទោះជាកូនប្រុសឧកញ៉ា ស៊ី ហ៊ូហ៊ុយ គឺ ស៊ី ហ៊ួតកុក មិនទាន់រៀបការជាមួយកូនស្រីអ្នកឧកញ៉ា លាង ម៉េង ក៏ពិតមែន តែទាំង ២ បានចូលខ្លួនចូលរួមគ្រប់សកម្មភាពនៃជំនួញគ្រួសារ ព្រមទាំងបង្ហាញខ្លួនចូលរួមកម្មវិធីផ្សេងៗជាមួយគ្នាផងដែរ។
គួរបញ្ជាក់ថាកាលពីថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៤ កំលោះសង្ហា ស៊ី ហ៊ួតកុក បានភ្ជាប់ពាក្យជាមួយកញ្ញា អ៊ឹង វត្តី៕


















អត្ថបទឆដា, រូបភាព៖ One Memery




