ក្រោយភ្ជាប់ពាក្យ២ខែ ថ្ងៃនេះអ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ រៀបចំមង្គលការឲ្យកូនប្រុស

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ​កូន​ប្រុស​អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ សមាជិក​ក្រុមប្រឹក្សា​ភិបាល​សមាគម​ឧកញ៉ា​កម្ពុជា និង​លោកស្រី ជា ដាណែត បាន​រៀបចំពិធីភ្ជាប់​ពាក្យ​​ដ៏​​​អធិកអធម​​ឲ្យ​កូន​ប្រុស​នាម ស៊ី ស៊ាងកុក ជាមួយកូនក្រមុំ​រូបស្រស់។

តាមដានជាមួយយើង៖ Million Times

ចូល​ដល់​​ថ្ងៃ ១៧ ពាក់​កណ្ដាល​ខែ​កក្កដា ត្រូវ​នឹង ឆ្នាំ ២០២៦ កូន​ប្រុស​អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ដែល​មាន​នាម ស៊ី ស៊ាងកុក បាន​ជូន​ផ្កា​ស្លា​ជូន​កូន​ក្រមុំ ហេង ស៊ីយ៉ានីត ដោយ​មាន​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប​បាន​ចូលរួម​ឲ្យ​ពរជ័យ។

ក្នុង​នោះ​គេ​ឃើញមានការអញ្ជើញចូលរួមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក​អ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ, អ្នកឧកញ៉ា ជឹង សុគន្ធាវី និងស្វាមី, លោក​ជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា អ្នកមុខអ្នកការ​ជា​ច្រើន​រូបទៀត។

គូ​ស្វាមី​ភរិយា​ទាំង២ ទទួល​បាន​ការ​កោតសរសើរ​ច្រើន ព្រោះ​រូប​សម្រស់​ស្រស់​សង្ហា​នៃ​កូន​កំលោះ សម​គ្នា​នឹង​កូន​ក្រម។​រូប​ស្រស់ ញញឹម​ពព្រឹម ដ៏​គួរ​ឲ្យ​ស្រលាញ់។ កូន​ក្រមុំ​មិន​ត្រឹម​តែ​ស្រស់​ស្អាត រួសរាយ​រាក់ទាក់ ថែម​ទាំង​មាន​ក្រមិចក្រមើម​សម្បើម​ខ្លាំង ធ្វើឲ្យ​នរណា​ក៏​ជាប់​ចិត្ត៕

អត្ថបទ៖ ឆដា, រូបភាព៖ One Memory