អ៊ឹង ស៊ីវឈីនស៊ី កូនស្រីទី៣ របស់សេដ្ឋី អ៊ឹង ប៊ុនហ៊ូវ ក៏ជាភាទុនិកនៃក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី

កូន​ស្រី​ទី៣របស់អ្នក​ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ គឺ​អ្នកនាង អ៊ឹង ស៊ីវឈីនស៊ី ក៏ជា​ភាទុនិកនៃក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ ING Holdings Co.,Ltd។

តាមដានជាមួយយើង៖ Million Times

អ្នកនាង អ៊ឹង ស៊ីវឈីនស៊ី បន្ទាប់​ពី​រៀបការ​ជាមួយ​កូន​ប្រុស​ឧកញ៉ា ចាប មួយហុង ក៏​នៅតែ​មមាញឹក​ខ្លាំង​នៃ​អាជីវកម្ម​គ្រួសារ។ ដូច​កាល​ពី​ពេល​ថ្មី​ៗ​នេះ អ៊ឹង ស៊ីវឈីនស៊ី ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​ខួប​១១ ឆ្នាំ​នៃ​ក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី ជាមួយ​ស្វាមី បងប្រុស និងឪពុក។

ភរិយា​លោក លីម ហ្វីលីព គ្មាន​ការ​ប្រែប្រួល​រូប​សម្រស់​ឡើយ ហើយ​ការ​រៀបចំ​ខ្លួន​នៅតែ​ឡូយឆាយ​ដដែល។ ងាក​ទៅ​មើល​សម្លៀកបំពាក់​ថ្ងៃ​ខួប ១១ឆ្នាំ នៃ​ការ​បង្កើត​ក្រុមហ៊ុន ឈីនស៊ី បាន​ជ្រើស​ឈុត​ខ្មៅ មើល​ទៅ​ពិតជា​ស្រស់​ស្អាត​ដូច​ក្មេង​ស្រី ហើយ​សម​ជា​ម្ចាស់​ភាគហ៊ុន។

អ៊ឹង ស៊ីវឈីនស៊ី បាន​បន្ថែម​កាបូប​ដៃ Chanel Top Handle Long Vanity Case with Chain Gold Metallic Caviar Silver Hardware តម្លៃ​ជិត ៦ ពាន់​ដុល្លារ ដែល​ធ្វើឲ្យ​រូបភាព​អ្នកនាង​កាន់តែ​ទាន់​សម័យ។ ការ​លេង fashion ប្រេន​ល្បី​ស្អាត​បែបនេះ ក៏​ព្រោះតែ​ភាទុនិកនៃក្រុមហ៊ុន ភីភល & ផាតនើរ អ៊ិនសួរេន ភីអិលស៊ី មាន​ឪពុក​ម្ដាយ​ក្មេក​ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​ដ៏​ល្បី​ស្រាប់៕

អត្ថបទ៖ ឆដា, រូបភាព៖ People & Partners Insurance Plc.