អង្គភាពគ្រប់គ្រងគម្រោង បានជំរុញឱ្យក្រុមហ៊ុនត្រៀមការងារសាងសង់ផ្លូវតភ្ជាប់ និងការងារសំខាន់ៗមួយចំនួនទៀត ក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ៕
សេដ្ឋិនី ម៉ៅ ចំណាន នឹងរៀបចំកម្មវិធីដ៏ពិសេសលើទឹកដីបារាំង បង្ហាញពីសិល្បៈ វប្បធម៌ខ្មែរ
ថ្មីៗនេះសេដ្ឋិនី ម៉ៅ ចំណាន ដែលជាប្រធានសមាគមសិល្បករខ្មែរ បានហោះទៅទីក្រុងប៉ារីសដើម្បីជួបចរចាជាមួយអ្នករៀបចំកម្មវិធីសិល្បៈ វប្បធម៌ខ្មែរ
ឯកឧត្តម ស សុខា៖ បញ្ហាសណ្ដាប់ធ្នាប់ នឹងកាន់តែប្រសើរឡើង បើមានមន្ត្រីដូចលោក ប៉ាង លីដា កាន់តែច្រើន
ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង លីដា កាន់តែច្រើន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងដោយមិនរារែកទៀតថា សកម្មភាពលោក ប៉ាង លីដា បានផ្ដល់មេរៀន និងបទពិសោធជាច្រើន
សហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកពានរង្វាន់ ASEAN Prize មកដល់កម្ពុជាហើយ
ពានរង្វាន់នេះ ត្រូវបានអគ្គលេខាធិការអាស៊ានសម្រេចប្រគល់ជូន ស.ស.យ.ក. ដោយផ្អែកតាមការវាយតម្លៃលើតួនាទីដ៏សកម្មរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ការរួមចំណែកចំពោះសមាហរណកម្មតំបន់ តាមរយៈគំនិតផ្តួចផ្តើម ដោយយុវជន និងគំនិតផ្តួចផ្តើមឆ្លងកាត់វប្បធម៌ ជាច្រើន។
កម្ពុជា និងកូរ៉េ នឹងបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានា ដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា ពិសេសពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
សម្ដេចតេជោ អបអរសាទរ និងស្វាគមន៍ទីម័រឡេស្តេ ដែលបានចូលជាសមាជិកអាស៊ានជាផ្លូវការ
សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរជូនឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតីប្រទេសទីម័រឡេស្តេ ក្នុងទិវាជាប្រវត្តិសាស្រ្តដែលទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ានជាផ្លូវការ។
សម្ដេចតេជោ៖ ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេស ទាំងជាមួយប្រទេសជិតខាងគឺជាអាទិភាពកំពូលរបស់យើង
សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះថា «នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រ (ស្ងាត់តែមិនស្ងៀម) របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ»។
លទ្ធផលនៃពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ
សេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថា ថ្ងៃនេះត្រូវបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ជាសារវ័ន្ត សម្រាប់កម្ពុជា និងថៃ ដែលបានបញ្ជាក់ឡើងវិញនូវការជឿជាក់រួមគ្នា នៃប្រទេសទាំងពីរ
សម្ដេចធិបតី និងមេដឹកនាំអាស៊ានផ្សេងទៀត ចុះហត្ថលេខាឱ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានក្លាយជាសមាជិកពេញសិទ្ធិ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាពេលនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅម៉ាឡេស៊ី
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅល្ងាចថ្ងៃសៅរ៍នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ













