នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយថា ការគំរាមសម្លាប់រូបលោក គឺជាបញ្ហាដ៏ធំមួយ ហើយត្រូវតែចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដើម្បីកុំឲ្យជនបង្កហេតុរួចខ្លួន។ តាមរយៈការបង្ហោះវីដេអូដោយទីភ្នាក់ងារសារព័ត៌មាន ABS-CBN News បានឲ្យដឹងថា លោក Marcos បានអំពាវនាវឲ្យមានការស្រាវជ្រាវឲ្យដិតដល់ ដ្បិតផែនការឧក្រិដ្ឋកម្មបែបនេះ មិនគួរមើលរំលងនោះទេ។ ប្រធានាធិបតីហ្វីលីពីន មិនបាននិយាយឈ្មោះលោកស្រីអនុប្រធានាធិបតី Sara Duterte ឡើយនៅក្នុងវីដេអូមួយនោះ បើទោះជាការគំរាមសម្លាប់ ត្រូវបាននិយាយចេញពីមាត់អតីតដៃគូស្វែងរកសន្លឹកឆ្នោតកាលពីឆ្នាំ២០២២ ផ្ទាល់ក៏ដោយ។ កាលពីចុងសប្ដាហ៍ ទីភ្នាក់ងារសន្តិសុខបានបញ្ជាក់ថា ពួកគេបានដាក់ពង្រាយកងកម្លាំង ដើម្បីរឹតបន្តឹងការការពារសុវត្ថិភាពប្រធានាធិបតី និងបើកការស៊ើបអង្កេតលើបញ្ហាមួយនេះជាបន្ទាន់៕ អត្ថបទ៖ Luffy រូបភាព៖ ABS-CBN News
ចិនដូចត្រូវឆ្នោតធំ ក្រោយរកឃើញរ៉ែមាសថ្មីតម្លៃជាង ៨០ពាន់លានដុល្លារ
ប្រទេសចិនបានរុករកឃើញរ៉ែមាសថ្មីស្រឡាងមួយ នៅកណ្ដាលក្រុងហ៊ូណានកាលពីថ្ងៃទី២២ ខែវិច្ឆិកា ហើយសរុបជាសាច់ប្រាក់នៃមាសទាំងនោះ គឺមានតម្លៃរហូតដល់រាប់សិបពាន់លានដុល្លារឯណោះ។ ទីភ្នាក់ងារសារព័ត៌មាន SCMP បានចុះផ្សាយថា ក្រុមភូគព្ភវិទូបានរកឃើញសរសៃមាសថ្មីជាង ៤០ ដែលមានទីតាំងនៅក្រោមរ៉ែមាស Wangu ជម្រៅតិចជាង ២ ០០០ម៉ែត្រ ក្នុងស្រុក Pingjiang ខណៈរ៉ែមាសថ្មីនោះ ត្រូវបានគេប៉ាន់ស្មានថា មានមាសច្រើនជាង ១ ០០០តោន សរុបជាទឹកប្រាក់ប្រហែល ៦០០ពាន់លានយ៉ន់ ឬប្រមាណ ៨៣ពាន់លានដុល្លារអាមេរិក។ សមិទ្ធផលដ៏ធំធេងនេះ នឹងជួយសម្រាលដល់ការនាំចូលមាសរបស់ប្រទេសចិនមួយកម្រិតថែមទៀត។ ដ្បិតចិនជាប្រទេសផលិតមាសធំបំផុតលើលោកមែន ក៏ប៉ុន្តែវាមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ឡើយ។ ប្រទេសចិន រ៉ាប់រងលើការផលិតមាសទូទាំងសកលលោកប្រហែល ១០% ក៏ប៉ុន្តែរបាយការណ៍កាលពីឆ្នាំ២០២៣ បង្ហាញថា ការប្រើប្រាស់មាសក្នុងប្រទេសចិន បានឈានដល់ចំនួន ៧៤២តោន ស្របពេលផលិតកម្មក្នុងស្រុក សម្រេចបានត្រឹម ២៦៨តោនប៉ុណ្ណោះ៕ អត្ថបទ៖ Luffy រូបភាព៖ Global Voices
សម្ដេច ហ៊ុន សែន៖ អាស៊ានមិនត្រូវធ្វើជាស្មៅឱ្យគេជាន់នោះទេ
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានធ្វើការកត់សម្គាល់ខ្ពស់ចំពោះសភាពការណ៍តានតឹង និងពិបាកប៉ាន់ស្មាននៅលើពិភពលោក
ទោះរងការគម្រាមធ្វើឃាត ក៏ប្រធានាធិបតីហ្វីលីពីននៅបំពេញភារកិច្ចតាមទីសាធារណៈដូចដើម
ទោះរងការគម្រាមធ្វើឃាត ក៏ប្រធានាធិបតីហ្វីលីពីននៅបំពេញភារកិច្ចតាមទីសាធារណៈដូចដើម
ចៅក្រមអាមេរិក ច្រានចោលសំណើដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមហាសេដ្ឋី Elon Musk
ចៅក្រមអាមេរិក ច្រានចោលសំណើដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមហាសេដ្ឋី Elon Musk
មេរៀន និងបទពិសោធដ៏កម្ររបស់សម្តេច ហ៊ុន សែន គឺយកអាយុជីវិតដាក់ជាដើមទុនដើម្បីជីវិតប្រទេសជាតិ និងពលរដ្ឋ
នាសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី
មន្ត្រី៖ ការគំរាមធ្វើឃាតប្រធានាធិបតីហ្វីលីពីន របស់កូនស្រីលោក Duterte ជាបញ្ហាសន្តិសុខជាតិ
ក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសហ្វីលីពីន នឹងពិនិត្យទៅលើការគំរាមកំហែងធ្វើឃាតប្រធានាធិបតីលោក Ferdinand Marcos Jr.
ឡាវ ប្ដេជ្ញារកយុត្តិធម៌ជូនជនរងគ្រោះក្រោយការពុលស្រាស្លាប់ភ្ញៀវទេសចរបរទេសជាច្រើននាក់
រដ្ឋាភិបាលឡាវ សម្តែងការសោកស្ដាយជាខ្លាំងចំពោះការស្លាប់របស់ភ្ញៀវទេសចរបរទេសពីការផឹកស្រាដែលមានជាតិមេតាណុល
សភាអន្តរជាតិ ប្រគល់ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» ជូនសម្តេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ទទួលបានពានរង្វាន់មេដាយ «សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី»
Trump តែងតាំងអ្នកវិនិយោគដ៏លេចធ្លោ Scott Bessent ជារដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក
លោក Donald Trump កាលពីថ្ងៃសុក្របាននិយាយថា លោកនឹងតែងតាំងអ្នកវិនិយោគដ៏លេចធ្លោមួយរូប













