CEO បន្តវេន អ៊ឹង វីរៈ ឧបត្ថម្ភថវិកា ៣៥ ០០០ ដុល្លារ បង្គ្រប់បេសកកម្មជិះកង់ ដើម្បីកុមារកម្ពជារបស់លោក ទីវ តារារិទ្ធិ

CEO បន្តវេន អ៊ឹង វីរៈ បាន​ដឹកនាំ​ក្រុម​ការងារ​ជួប​ជាមួយ​លោក ទីវ តារារិទ្ធិ ដែល​ជា​សប្បុរសជន​ខ្មែរ​ដែល​តែងតែ​ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​កម្ពុជា តាម​រយៈ​ការ​ជិះកង់ បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​នា​យប់​ថ្ងៃ ២២ ខែ​មិថុនា ឆ្នាំ ២០២៦ ក្រោយ​ចំណាយ​ពេល​ជិត ២ ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

ក្នុង​ដំណើរ​បេសកកម្ម​ជិះកង់សប្បុរសធម៌ទៅកាន់​ទ្វីប​អឺរ៉ុប អាហ្វ្រិក អាស៊ី​កណ្ដាល ដោយ​ឆ្លងកាត់ ៤០ ប្រទេស​មាន​ចម្ងាយ​ប្រមាណ ៥៧ ០០០ គីឡូម៉ែត្ររបស់លោក ទីវ តារារិទ្ធិ ​រៃ​អង្គាស​ថវិកា​បាន​ជាង ២១ ម៉ឺន​ដុល្លារ​ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។

តាម​កម្មវត្ថុ​របស់​​លោក ទីវ តារារិទ្ធិ គឺ​រៃអង្គាស​ថវិកា​ឲ្យ​បាន ២៥ ម៉ឺនដុល្លារ។ ដូច្នេះ​ដើម្បី​បង្គ្រប់​ទឹកប្រាក់​ដែល​នៅ​ខ្វះ ៣ ម៉ឺនដុល្លារ លោក ទីវ តារារិទ្ធ បាន​សម្រេច​ចិត្ត​បន្ត​បេសកកម្ម​ជិះកង់​រយៈ​ពេល ៣ថ្ងៃ ទៅ​កាន់​ខេត្ត​សៀមរាប។

ក្រោយ​ឃើញ​ទឹក​ចិត្ត​មោះមុត​របស់​អ្នក​ជិះកង់​ដើម្បី​កុមារ​កម្ពុជា​រូប​នេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​ដឹក​នាំ​ដោយ CEO បន្តវេន អ៊ឹង វីរៈ បាន​ប្រកាស​ឧបត្ថម្ភ ៣៥ ០០០ ដុល្លារ ដល់​លោក ទីវ តារារិទ្ធិ រួមគ្នា​បញ្ចប់​បេសកកម្ម​ជិះកង់​ពី​ភ្នំពេញ​ទៅ​សៀមរាប​ក្នុង​ការ​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ និង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា៕

អត្ថបទ៖ ឆដា, រូបភាព៖ WURKZ